ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួញដូរ​ឧបករណ៍​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​កំណើន ​តែ​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​(ការជួញដូរ​មាស​ប្រាក់​តាមអនឡាញ​)ជា​ផ្នែក​មួយ​នៃ​វិស័យ​មូល​ប​ត្រ​កម្ពុជា ដែល​ជា​វិស័យ​ថ្មី​មួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ត្រូវ​បាន​មើលឃើញ​ថា​ចាប់ផ្ដើម​កក្រើក​បន្តិច​ម្ដង​ៗ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្តបន្ទាប់​ទៅ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ថ្មី​មួយ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​(ការជួញដូរ​មាស​ប្រាក់​តាមអនឡាញ​)ជា​ផ្នែក​មួយ​នៃ​វិស័យ​មូល​ប​ត្រ​កម្ពុជា ដែល​ជា​វិស័យ​ថ្មី​មួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ត្រូវ​បាន​មើលឃើញ​ថា​ចាប់ផ្ដើម​កក្រើក​បន្តិច​ម្ដង​ៗ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្តបន្ទាប់​ទៅ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ថ្មី​មួយ​នេះ ។

បើ​តាម​លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​មួយ​នៅ​កម្ពុជា​បានអោយ​ដឹង​ថា ទីផ្សារ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន​ហាក់​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន​ផ្ដល់​នូវ​ឧបករណ៍​និង​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​សម្រាប់​វិនិយោគិន​កម្ពុជា និង​បាន​នាំ​អ្នក​វិនិយោគ​ចូលរួម​ជាមួយ​ទីផ្សារ​អន្តរជាតិ ដើម្បី​ទា​ញយ​ការ​វិនិយោគ​ពី​បរទេស​ផង​ដែរ ។

លោក George Black បាន​បន្ត​ថា «​តាម​ពិត​ទៅ វិស័យ​នេះ​វា​បើក​ទូលាយ​សម្រាប់​សាធារណជន​ក្នុង​ការ​វិនិយោគ មិន​ប្រកាន់​មុខរបរ​ការងារ​ឡើយ មិន​ថា​គ្រូពេទ្យ គ្រូបង្រៀន និស្សិត អាជីវករ ឬ​អ្នកជំនួញ​ឡើយ » ។ លោក​បន្ត​ថា នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ គឺ​ត្រូវ​មានការ​សហការ​គ្នា​ដើម្បី​អោយ​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង ជាក់ស្ដែង​ក្រុមហ៊ុន​ដែល​លោក​កំពុង​បម្រើ​ការ គឺ​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ដទៃ​ទៀត​ដែល​មាន​អាជ្ញាប័ណ្ណ ដោយ​ប្រើ​យុទ្ធសាស្ត្រ​បែប​ទីផ្សារ​ផ្សេង​គ្នា តែ​ផ្ដោត​ទៅ​លើ​ការ​អប់រំ​បណ្ដុះបណ្ដាល​អតិថិជន ដើម្បី​អោយ​វិនិយោគិន​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ ក្នុង​ការ​វិនិយោគ ឈាន​ទៅ​រក​ភាព​ជោគជ័យ ។

អ្នកជំនាញ​រូប​នេះ​បាន​បន្ថែម​ថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មានការ​បើក​ទូលាយ ដែល​ផ្ដល់​ឱកាស​ដល់​វិនិយោគិន​ដើម្បី​ធ្វើការ​វិនិយោគ ។ បច្ចុប្បន្នកម្ពុជា​ក្នុង​វិស័យ​នេះ មានច្បាប់ មាន​បទ​ប​ញ្ញ​តិ្ត​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍ របស់​វិនិយោគិន ។ អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ គឺ​មាន​ប្រព័ន្ធ​ធនាគារ ការពារ​ដើមទុន​របស់​វិនិយោគិន​ដែល​បាន​បណ្ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នេះ ហើយ​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​មាន​អ្នកជំនាញ ក្នុង​ការ​ប្រឹក្សា​យោបល់​ដូច​ជា​ក្រុមហ៊ុន Goldwell Capital ដែល​លោក​កំពុងធ្វើការ​នេះ​ជាដើម ។

លោក George Black បាន​បន្ថែម​ទៀត​ថា កត្តា​សំខាន់​ដែល​នឹង​ជំរុញ​អោយ​វិនិយោគិន​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ជួញដូរ ឧបករណ៍​និ​ស្ស​ន្ទ គឺ​បទ​ពិសោធន៍ និង​ចំណេះដឹង ដែល​បាន​មក​ពី​បទ​ពិសោធន៍​ផង​ដែរ ។ អ្នកជំនាញ​ក៏​អាច​ជួយ​ប្រឹក្សា​យោបល់​ដល់​វិនិយោគិន​ថ្មី​ៗ ក្នុង​វិស័យ​បាន​ផង​ដែរ តែ​សំខាន់​គឺ​អ្នក​វិនិយោគ​ត្រូវ​ជ្រើសរើស​យក​អ្នកជំនាញ​ណា​ដែល​មានបទពិសោធន៍​ល្អ​ៗ ក្នុង​វិស័យ​នេះ​ជា​ច្រើន​ឆ្នាំ ដើម្បី​សហការ​ជាមួយ ។

លោក​ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​លើក​ឡើង​កន្លង​មក​ថា វិស័យ​មូល​ប​ត្រ​ក្នុង​ប្រទេស​ចាប់ផ្ដើម​មាន​សកម្មភាព​កាន់តែ​ខ្លាំង ជា​ពិសេស​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ អាច​និយាយ​បានជា​ឆ្នាំ​សក​រាជ្យ​នៃ​វិស័យ​មូល​ប​ត្រ ។ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​នេះ ជា​បន្តបន្ទាប់ ហើយ​ក៏​កំពុង​ពិនិត្យ​ដែល​អាច​ផ្ដល់​ជូន​បន្តបន្ទាប់​ទៀត នៅ​ក្នុងឆ្នាំនេះ​និង​ឆ្នាំ​បន្តបន្ទាប់ ។

​បើ​តាម​លោក​ស៊ូ សុ​ជាតិ ទោះបីជា​កំណើន​នៃ​អាជីវកម្ម​នេះ ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ក្នុង​កម្រិត​នេះ តែបើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​គឺ​យើង​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​តែ​វិស័យ​នេះ ជា​វិស័យ​ថ្មី នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​នេះ តែ​យើង​បាន​ប៉ុណ្ណេះ ក៏​ចាត់​ទុក​ថា វា​ជា​ការ​ល្អ​ប្រសើរ​មួយ​ដែរ ។

សូម​បញ្ជាក់​ថា ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ សំដៅ​ទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ដែល​ចេញពី​មូល​ប​ត្រស​ន្ទ​ស្សន៍​លោហៈធាតុ​មាន​តម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រេង​ឆៅ​ជាដើម​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នេះ មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន ដូច​ជា​ចក្រភព​អង់គ្លេស និង​ប្រទេស​សិង្ហ​បុរី​ជាដើម ហើយ​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ឡើង​នៅ​ប្រទេស​កម្ពុជា​យើង​។ វិនិយោគិន​មិន​ចាំបាច់​មាន​ដើមទុន​ធំ​ពេក​ទេ ដើម្បី​អាច​បណ្ដាក់ទុន​វិនិយោគ​បាន​នោះ​។

បម្រែបម្រួល​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ មាន​ទំនាក់ទំនង​នឹង​កត្តាសេដ្ឋកិច្ច កត្តា​ភូមិសាស្ត្រ​នយោបាយ និង​កត្តា​បច្ចេកទេស​ផង​ដែរ​។ ដូច្នេះ វិនិយោគិន​មានឱកាស​ច្រើន​ក្នុង​ការ​ក្ដាប់​បម្រែបម្រួល​នៃ​ទីផ្សារ និង​បង្កើន​ប្រាក់​ចំណេញ តែ​ហាក់​មិន​ទាន់​មាន​សកម្មភាព​ផុសផុល​ខ្លាំង​ដូច​ប្រទេស​ជិតខាង​នៅឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ