ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​គោ​យន្ត​មួយ​គ្រឿង ខណៈ​កំពុង​ដឹកឈើ​ចូល​ក្នុង​ដេប៉ូ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​គោ​យន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ខណៈ​កំពុង​ដឹកឈើ​ចូល​ទម្លាក់​ក្នុង​ដេប៉ូ​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​គោ​យន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ខណៈ​កំពុង​ដឹកឈើ​ចូល​ទម្លាក់​ក្នុង​ដេប៉ូ​ឈើ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការ​បញ្ជារ​ពី​លោក​ប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។

​លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង បាន​បន្ត​ថា ម្ចាស់​ឈើ​ឈ្មោះ គាំ លន ភេទ ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម បាន​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង យក​មក​លក់​ឲ្យ​ដេប៉ូ​ដែល​មាន​ម្ចាស់​ឈ្មោះ តង ហ៊ីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ឈើ​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​មាន​ចំនួន​៤,៩​ម៉ែត្រគូប ជា​ឈើ​ផ្លុ​ង ប្រភេទ​លេខ​៣ ។ លោក​បញ្ជាក់​ថា ឈើ​ទាំងនេះ​ដឹក​មក​លក់​នៅ​ក្នុង​ដេប៉ូ​ខាងលើ គឺ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​។

លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង បញ្ជាក់​ទៀត​ថា ឈើ​ដែល​សមត្ថកិច្ច​ចាប់​បាន​ទាំង​អស់នេះ ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ស្ថិត​នៅ​ភូមិ​ព្រះ​ដាក់​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដើម្បី​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ លោក​បញ្ជាក់​បន្ថែម​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ថ្នាក់លើ ហេតុនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សៀមរាប​នឹង​បន្ត​តាមដាន​និង​ឈាន​ដល់​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ