ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​អាជីវកម្ម​ងាយ​ៗ​សម្រាប់​មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ

4 ឆ្នាំ មុន

បើ​អ្នកជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ​ច្រើន និង​មាន​ចំណាប់អារម្មណ៍​ចាប់ផ្តើម​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​នោះ អ្នក​អាច​ក៏​មានឱកាស​អាច​ជោគជ័យ​ដូច​មនុស្ស​ដែល​ពូកែ​និយាយ​ដែរ ។ មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​គិត ហើយ​ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​ជ ឬ​ច្រើន​ជា​មនុស្ស​ប្រភេទ​នេះ​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍…

បើ​អ្នកជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ​ច្រើន និង​មាន​ចំណាប់អារម្មណ៍​ចាប់ផ្តើម​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​នោះ អ្នក​អាច​ក៏​មានឱកាស​អាច​ជោគជ័យ​ដូច​មនុស្ស​ដែល​ពូកែ​និយាយ​ដែរ ។ មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​គិត ហើយ​ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​ជ ឬ​ច្រើន​ជា​មនុស្ស​ប្រភេទ​នេះ​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជាដើម ។ ខាងក្រោម​នេះ គឺជា​គំនិត​អាជីវកម្ម​សម្រាប់​មនុស្ស​ដែល​មិន​ចូល​ចិត្ត​និយាយ​ដែល​តម្រូវ​ឲ្យ​អ្នក​ចំណាយ​មិន​ដល់ ១​ពាន់​ដុល្លារ​ផង​៖

១. Graphic Designer
សម្រាប់​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ការ​ធ្វើ​ជា​អ្នក​ច្នៃ​ម៉ូ​ដ Graphic Designer អាច​ជួយ​ឲ្យ​អ្នករក​ចំណូល​ដើម្បី​ចិញ្ចឹមជីវិត​បាន​ខណៈ​ដែល​អាជីវកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​កាន់តែ​មាន​ប្រជាប្រិយភាព​ឡើង ។

មុខ​ជំនាញ​នេះ​មិន​តម្រូវ​ឲ្យ​អ្នក​ទៅ​រៀន​ពី​សាលារៀន​មក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​បង្រៀន​ខ្លួនឯង​ឲ្យ​ចេះ​ប្រើប្រាស់​កម្មវិធី Software ផ្សេង​ៗ​ដូច​ជា Adobe Photoshot, Illustrator និង InDesign ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​យល់​ដឹង​ពី​គោលការណ៍​សំខាន់​ៗ​នៃ​ការ​ច្នៃ​ម៉ូ​ដ និង​យល់​ដឹង​ពី​តម្រូវការ​របស់​អតិថិជន មិនមែន​អ្វី​ដែល​ពួក​គេ​ចង់បាន​ទាំងស្រុង​ទេ ។

២. ធ្វើ​ជា​អ្នកលក់​សម្លៀក​បំពាក់​អន​ឡាន
សម្រាប់​មនុស្ស​ដែល​ស្រលាញ់​សម្លៀក​បំពាក់ និង​យល់​ដឹង​ច្រើន​ពី​ការ​ស្លៀកពាក់​ដែល​ពេញ​និយម​នោះ អាជីវកម្ម​លក់​សម្លៀក​បំពាក់​អន​ឡាញ​អាច​ជា​ជម្រើស​ល្អ​បំផុត ។ អ្វី​ដែល​អ្នក​ត្រូវការ គឺ​មាន​តែ​កុំព្យូទ័រ​មួយ និង​កាមេរ៉ា​មួយ​ប៉ុន​នោះ​សម្រាប់​ថតរូប​ផលិតផល​របស់​អ្នក ។

៣. ធ្វើ​ជា​គ្រូបង្រៀន​អន​ឡាញ
សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​បង្រៀន​អ្នក​ដទៃ ការ​បង្រៀន​អន​ឡាញ​ជា​វិធីសាស្ត្រ​ល្អ​មួយ​ក្នុង​ការ​ពង្រីក​ចំណេះដឹង​របស់​ខ្លួន ខណៈ​ដែល​ជួយ​ដល់​អ្នក​ដទៃ ។ ជាក់ស្តែង វា​មិន​ចាំបាច់​ជា​មុខ​វិជ្ជា​ដែល​មាននៅ​សាលារៀន​ទេ ។ អ្នក​អាច​បង្រៀន​សិស្ស​ពី​ការ​ធ្វើ​តេស IELTS ឬ TOEFL ភាសា​ផ្សេង​ៗ ឬ​ជំនាញ​រឹង​និង​ទន់​ផ្សេង​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ