ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិម្នាក់ដួល​បោកក្បាលសន្លប់​ ខណៈឡើងមកតវ៉ា​រឿងទំនាស់ដីធ្លី (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នកភូមិម្នាក់​ក្នុងចំណោមច្រើននាក់​ មកពីស្រុកម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ បានដួលបោកក្បាលសន្លប់ ​ខណៈអង្គុយរង់ចំា​ដំណោះស្រាយរឿង​ទំនាស់​ដីធ្លីជាមួយក្រុមហ៊ុន​របស់លោកឧកញ៉ាម្នាក់​ (មិនទាន់ស្គាល់ឈ្មោះ) ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ​សីហា ២០១៤​ នៅក្នុងបរិវេណវត្តពោធិយ៉ារាម​ ក្នុងសង្កាត់ជ្រោយចង្វា ​ខណ្ឌជ្រោយចង្វា ។

រាជធានីភ្នំពេញ​ ៖ អ្នកភូមិម្នាក់​ក្នុងចំណោមច្រើននាក់​ មកពីស្រុកម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ បានដួលបោកក្បាលសន្លប់ ​ខណៈអង្គុយរង់ចំា​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លីជាមួយក្រុមហ៊ុន​របស់លោកឧកញ៉ាម្នាក់​ (មិនទាន់ស្គាល់ឈ្មោះ) ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ​សីហា ២០១៤​ នៅក្នុងបរិវេណវត្តពោធិយ៉ារាម​ ក្នុងសង្កាត់ជ្រោយចង្វា ​ខណ្ឌ​ជ្រោយ​ចង្វា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីអ្នកភូមិ​មកជាមួយគ្នាឲ្យដឹងថា​ បុរសរងគ្រោះឈ្មោះ ​ហែម ផុន ​អាយុជាង៥០ឆ្នាំ ​ហើយថា មូល​ហេតុ​ដែលសន្លប់​ ទំនង​ដោយសារបុរសវ័យចំណាស់រូបនោះ ​អត់ងងុយ​ និងអស់កម្លំាង​គួបផ្សំ​​នឹងមិនទទួលទានបាយ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅពេលនេះ​ជនរងគ្រោះកំពុងសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត ៕