ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទី​មួយ​លាន

9 ឆ្នាំ មុន

រថយន្ត​មួយ​គ្រឿង​កំពុង​បើកបរ​ឆ្លងកាត់​ស្ពាន​យោល​ថ្មី​ដែល​ទើប​ស្ថាបនា​រួច​បាន​២​ខែ ស្រាប់តែ​ប៉ូលិស​មួយ​ក្រុម​ចេញ​ស្ទាក់​ជាប់ រួច​ហើយ​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​យក​បាច់ផ្កា​យ៉ាង​ស្អាត​មក​ជូន​អ្នក​បើក បរ​។ បន្ទាប់​ពី​ភ្នាក់ងារ​ប៉ូលិស​នោះ​ថយក្រោយ​បន្តិច លោក​ប្រធាន​ក្រុម​ប៉ូលិស​ដើរ​ចូល​និយាយ ៈ

-​ជម្រាប​លោក​, រថយន្ត​លោក​ជា​រថយន្ត​ទី​មួ​ួ​យ​លាន ដែល​បើក​លើ​ស្ពាន​យោល​នេះ បន្ទាប់​ពី​វា​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​មក​។ សូម​ជូនពរ​លោក​! ទីក្រុង​ពួក​យើង​សូម​ជូន​មូល​ប្ប​ទា​នប​ត្រ​ដែល​មាន​ទឹកប្រាក់​៥.០០០​ដុល្លារ​ដល់​លោក​។ សូម​លោក និង​គ្រួ​សារបាន​ទទួល​ការ​សប្បាយ​រីករាយ​។
ឮ​ដូច្នេះ​អ្នកបើកបរ​រថយន្ត​ស្រែក​ឡើង​ដោយ​អំណរ ៈ

-​ជយោ ! តែ​ប៉ុណ្ណេះ ខ្ញុំ​មាន​លុយ​ដោះស្រាយ​យក​ប័ណ្ណបើកបរ​បាន​ហើយ​។
នាង​ប្រពន្ធ​អ្នកបើកបរ​ដែល​អង្គុយ​នៅ​ម្ខាង​បុក​ពោះ​ប៉ផ្អុក​ខ្លាច​ប៉ូលិស​ដឹង​ប្តី​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ ក៏​ប្រញាប់​លូក​មាត់​ចូល ៈ

-​សូម​បង​ៗ​កុំ​ជឿ​ពាក្យ​នេះ​, គាត់​កំពុង​ស្រវឹង​ខ្លាំង​អត់​ដឹងខ្លួន​និយាយ​ខុស​ទេ​។
ភ្លាម​នោះ លោកយាយ​ដែល​អង្គុយ​នៅ​កៅអី​ក្រោយ ដោយ​ធ្ងន់ត្រចៀក​ពុំ​ដឹង​គេ​និយាយ​អី ក៏​លូក​មាត់​ចូល​ដែរ ៈ
-​ម៉ែ​ប្រាប់​ហើយ​ថា ឡាន​លួច​គេ​មិន​អាច​ជិះ​ដើរ​លេង​បាន​ទេ តែ​គ្មាន​អ្នក​ព្រម​ជឿ​ម៉ែ​សោះ​។ ឥឡូវ​ត្រូវ​ប៉ូលិស​ចាប់​ហើយ​ដោះស្រាយ​យ៉ាងម៉េច​ទៅ ?