ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ​ពុំ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នា​រដូវប្រាំង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ពេល​ថ្មី​ៗ​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​ជាង​៣០០​គ្រួសារ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សហ​គម​ន៏​ទឹក​របស់​ឃុំ​ស្វាយ​លើ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដើម្បី​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប្រើប្រាស់ កាលនោះ​សម្រាប់​ការ​ប្រើប្រាស់​ទឹក​ពុំ​ទាន់​បាន​គិត​ប្រាក់ និង​គិត​ម៉ែត្រគូប​អ្វី​ពី​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ក្រោយមក​ក៏​លែង​ដំណើរការ​ទៅ​វិញ​។ ទើប​នៅ​ដើមឆ្នាំ​២០២០​នេះ…

ខេត្តសៀមរាប ៖ នា​ពេល​ថ្មី​ៗ​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​ជាង​៣០០​គ្រួសារ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សហ​គម​ន៏​ទឹក​របស់​ឃុំ​ស្វាយ​លើ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដើម្បី​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប្រើប្រាស់ កាលនោះ​សម្រាប់​ការ​ប្រើប្រាស់​ទឹក​ពុំ​ទាន់​បាន​គិត​ប្រាក់ និង​គិត​ម៉ែត្រគូប​អ្វី​ពី​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ក្រោយមក​ក៏​លែង​ដំណើរការ​ទៅ​វិញ​។

ទើប​នៅ​ដើមឆ្នាំ​២០២០​នេះ ក្រុមការងារ​សហ​គម​ន៏​ឃុំ​ស្វាយ​លើ​បាន​ចាប់ផ្តើម​ធ្វើការ​រៀបចំ​គម្រោង​ថវិកាបដិភាគ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ន័យ​ជួយ​ផ្គត់ផ្គង់​ទឹក នឹង​រៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក​ពីលើ​ភ្នំ​គូលែន​ត្រង់​ចំណុច​ភូមិ​តា​ពេញ​ត​ចុះ​មក​ក្រោម​ដើម្បី​ចែកចាយ​ទឹក​ប្រើប្រាស់​ទៅ​តាម​ភូមិ​នានា នៅ​ក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្នុង​នោះ​មាន​ភូមិ​ចំនួន​៤ គឺ​ភូមិ​បិត​ផ្កា ភូមិ​ជប់​លើ ភូមិ​ជប់​ក្រោម និង​ភូមិ​ត្រពាំង​ខ្នា ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​នេះ​ប្រមាណ​ជាង​៣០០​គ្រូ​សារ​ឯណោះ ដោយ​ក្នុង​១​គ្រួសារ​ៗ​ខាង​សហ​គម​ន៏​ទឹក​ឃុំ​ស្វាយ​លើ តម្រូវ​ឲ្យ​បង់​ថវិកាបដិភាគ​ប្រមាណ​ជាង​១០​ម៉ឺន​រៀល​ដំបូង ដើម្បី​យក​ថវិកា​ទាំងនេះ​ទៅ​រៀបចំ​ប្រព័ន្ធ​ទុយោ​ចូល​តាម​ផ្ទះ និង​ដាក់កុង​ទ័​រ​ទឹក​ងាយស្រួល​ក្នុង​ការ​គិត​ប្រាក់​បន្ត​ទៀត បើ​ប្រជាពលរដ្ឋ​ប្រើ​ទឹក​អស់​១​ម៉ែត្រគូប​ទឹក តម្លៃ​១.០០០​រៀល ក្នុង​១​គ្រួសារ​ៗ ភាគ ច្រើន​ប្រើ​អស់​ចាប់ពី​៥​ម៉ែត្រគូប​ឡើង​ទៅ​។ នេះ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ខែកុម្ភ​: ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ ឃុំ ខាងលើ​។

ចំណែក​អ្នកស្រី ទុ​យ លឿ រស់នៅ​ភូមិ​ត្រពាំង​ខ្នា បាន​លើក​ឡើង​ថា សព្វថ្ងៃ​ពួក​គាត់​បាន​ប្រើប្រាស់​ទឹក​របស់​សហគមន៍​ឃុំ​ស្វាយ​លើ ប៉ុន្តែ​ការ​ប្រើប្រាស់​ទឹក​នោះ​មិន​គ្រប់គ្រាន់​ឡើយ​ហើយ​នៅ​ពេល​ដែល​បើកទឹក​ប្រើ​គឺ​វិល​តែ​កុង​ទ័​រ​ប៉ុណ្ណោះ ចំណែក​ទឹក​ហូរ​ចេញ​មក​ពី​ក្នុង​ទុយោ​តិច​ណាស់​ប្រើប្រាស់​ទឹក​នោះ​មិន​គ្រប់គ្រាន់​នោះ​ទេ ដាច់​ខែ​គិតលុយ​អស់ពី​៥-៦ ម៉ែត្រគូប ក្នុង​១​ម៉ែត្រគូប​ទឹក​ត​ម្លែ​១០០០​រៀល​ជា​រៀង​រាល់​ខែ​។ អ្នកស្រី​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​រក​ដំណោះស្រាយ នឹង​ចុះ​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ផង ពីព្រោះ​ខាង​សហ​គម​ន៏​នេះ​បាន​ដាក់​ទុយោ​ទឹក និង​កុង​ទ័​រវាស់​ទឹក តែ​អត់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នា​រដូវប្រាំង ពួក​គាត់​មាន​ភាព​លំបាក​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​កង្វះខាត​ទឹក​ប្រើ​ប្រចាំ​ថ្ងៃនេះ​។

រីឯ​លោក យ៉ែ​ម សា​វុន ជំទប់​ទី​២​ឃុំ​ស្វាយ​លើ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​យើង​មាន​សហ​គម​ន៍ ទឹក​ឃុំ​ស្វាយ​លើ​មួយ​ដោយ​ចងក្រង​ជា​ក្រុម​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ​នៅ​ក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្នុង​នោះ​មាន​ភូមិ​ចំនួន​៤ គឺ​ភូមិ​បិត​ផ្កា ភូមិ​ជប់​លើ ភូមិ​ជប់​ក្រោម និង​ភូមិ​ត្រពាំង​ខ្នា ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​នេះ​ប្រមាណ​ជាង​៣០០​គ្រូ​សារ​ដែរ​។

ឥឡូវនេះ ចំពោះ​សហ​គម​ន៏​ទឹក​ឃុំ​ស្វាយ យើង​បាន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក អាង​ស្តុក​ទឹក​ដើម្បី​ចម្រោះ​យក​ទឹក​ស្អាត​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នា​រដូវប្រាំង​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គាត់ ដែល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​ស្វាយ​លើ ។ ក្រោយ​ពី​ទុយោ​ទឹក​ចាស់​ៗ​បាន​បាក់បែក​ខ្លះ​ៗ មក​ទើប​នៅ​ឆ្នាំ​២០២០​នេះ​ខាង​សហ​គម​ន៏​ឃុំ​ស្វាយ​លើ​បាន​រៀបចំ​សា​ជា​ថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ទៅ​តាម​តម្រូវការ​តាម​មូលដ្ឋាន តែ​យើង​មិន​ទាន់​បាន​រៀបចំ​ឲ្យ​ស្រួល​មូល​នៅឡើយ​ទេ ដោយសារ​ខ្វះ​ថវិកា​កន្លង​មក​គឺ​ខាង​សហ​គម​ន៏​ទឹកបាន​ទទួល​ថវិកាបដិភាគ​ពី​ប្រជាពលរដ្ឋ​ដើម្បី​រៀបចំ​ឲ្យ​ប្រព័ន្ធ​ទឹកបាន​ដំណើរការ​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

លោក អៀង ពិ​សិទ្ធ អភិបាលស្រុក​ស្វាយ​លើ បាន​មាន​ប្រសា​ស​ន៍ថា ចំពោះ​សហ​គម​ន៍​ទឹក​នៅ​ក្នុង​ឃុំ​ស្វាយ​លើ​នេះ គឺ​មិន​ទាន់​មានច្បាប់​មក​ដល់​ស្រុក​នៅឡើយ​ទេ គឺ​មាន​ត្រឹមតែ​ឃុំ​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​បញ្ហា​ទឹក​ដែល​សហ​គម​ន៏​បាន​រៀបចំ​កន្លង​មក​ឃើញ​ថា ពុំ​ទាន់​មាន​ភាព​រលូន​ទេ​ជាមួយ​ការ​ប្រើប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាំងពី​មានទឹក​ដែល​បង្ហូរ​ចូល​អាង​ស្តុ​ប​ទឹក​ចម្រោះ​ទឹក​ថ្មី ដែល​សាងសង់​ដោយ​ព្រះសង្ឃ​ពុទ្ធបរិស័ទ និង​សហ​គម​ន៍ទឹក​នៅ​ក្នុង​ឃុំ​ស្វាយ​លើ ធ្វើ​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​។

លោក​អភិបាលស្រុក​ស្វាយ​លី​បាន​បន្ត​ថា កាលពីមុន​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​មក​វិនិយោគ​ទៅ​លើ​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ការ​ប្រើប្រាស់​ទឹក​ទៅ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ គឹ​ឃុំ​ស្វាយ​លើ និង ឃុំ​តា​សៀម តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ ក៏​ស្រាប់តែ​បងប្អូន​ប្រជាពលរដ្ឋ​មូ​យ​ចំនួន​បាន​មក​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​បន្ត​ទៀត​ទេ ដោយសារ​ពួក​គាត់​គិត​ថា បើសិន​ក្រុមហ៊ុន​ធ្វើ​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ពួក​គាត់​ដែល​ធ្លាប់​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ខាងលើ​ភ្នំ​យូរណាស់​មក​ហើយ​នោះ​។

លោក​អភិបាលស្រុក​ស្វាយ​លើ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​អញ្ជើញ​សហ​គម​ន៏​ទឹក​នៅ​ក្នុង​ឃុំ​ស្វាយ​លើ និង​អ្នក​ពាក់ព័ន្ធ​មក​ប្រជុំ​ជា​បន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​ណា មួយ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ទឹក និង​ការ​បង់​វិភាគទាន​ទាំងនោះ​ទៅ​ឲ្យ​សហ​គម​ន៍​ទឹកជា​រៀង​រាល់​ខែ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ