សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​ត្រូវការ​ពន្ធ ២០% ដែល​អឺរ៉ុប​បាន​សម្រេច​ព្យួរ​ពី​កម្ពុជា​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្នុង​ករណី​រោងចក្រ​សហគ្រាស ត្រូវ​ព្យួរការងារ ដោយសារ​ខ្វះ​វត្ថុធាតុដើម ដោយសារ​វីរុស​កូ​រ៉​ណា និង EBA នោះ កម្មករ​កម្មការិនី​កាត់ដេរ នឹង​ទទួល​ប្រាក់ខែ​៦០% លើ​ប្រាក់ខែ​អប្ប​រ​មា ដោយនៅ​ក្នុង​នោះ​ប្រាក់ខែ​៤០% ជា​បន្ទុក​របស់​ថៅកែ​រោងចក្រ និង​ប្រាក់​២០% ទៀត ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ទ​ទទួល​បាន​ប្រាក់ខែ​នេះ កម្មករ​កម្មការិនី ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំ​ឡើយ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ការ​បណ្តុះបណ្តាល​ជំនាញ​ខ្លី​ៗ​នេះ​នឹង​ជំរុញ​សមត្ថភាព​ការងារ​ដល់​កម្មករ​កាន់តែ​ប្រសើរ​ឡើង​។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ស្វែងរក​ការងារ​ជូន​កម្មករ​ធ្វើ​ទៀត​ផង ។

ចំពោះ​ជំនួយ​ដល់​រោងចក្រ​សហគ្រាស​វិញ គឺ​រាជរដ្ឋាភិបាល​អាច​លើកលែង​ពន្ធ​ពី​៦​ខែ ទៅ​១​ឆ្នាំ ចំពោះ​រោងចក្រ​សហគ្រាស​ណា​ដែល​រង​គ្រោះ​ផល​ប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា និង EBA ។ សម្តេច​តេ​ជោ​បាន​ប្រកាស​ពី​វិធានការ​ជា​ច្រើន​ទៀត ក្នុង​ការ​ជួយ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ​នេះ ។ ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា វិធានការ​របស់​រាជរដ្ឋាភិបាល​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ច្បាស់​ថា កម្ពុជា​មិន​ត្រូវការ​ពន្ធ ២០% ដែល​អឺរ៉ុប​បាន​សម្រេច​ព្យួរ​ពី​កម្ពុជា​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​ប្រកាស​យ៉ាង​ម៉ឹង​ម៉ាត់​ពី​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា កម្ពុជា​ត្រូវ​រក្សា​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​របស់​ខ្លួន ។ កម្ពុជា​នឹង​មិន​ស្នើ​សុំ​ពន្ធ​២០% ពី​អឺ​រុ​ប​វិញ​នោះ​ទេ សម្តេច​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀម​រួច​ជា​ស្រេច​ចំពោះ​វិបត្តិ​កូ​រ៉ូ​ណា និង​បញ្ហា EBA នេះ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ