ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​យ វណ្ណៈ ត្រូវ​គេ​ប្រកាស​ឱ្យ​ឡើង​សង​សឹក ក្រោយ​ចាញ់​ក្រោម​ដៃ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ពុ​យ វណ្ណៈ ដែល​ត្រូវ​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ពុ​យ វណ្ណៈ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​ម្នាក់​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​កីឡាករ Chek Sayam មក​ពី​ទីក្រុង​បាងកក​។

បើ​ទោះជា​កីឡាករ​កម្ពុជា តស៊ូ​ដល់​ទឹក​ទី​៥ ក៏​លទ្ធផល​ស្ដែង​ឡើង​យ៉ាង​ច្បាស់​ថា កីឡាករ​ថៃ​មាន​ប្រៀប​ឈ្នះ​ដាច់ នៅ​ក្នុង​ការ​ប្រកួត​នោះ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា ការ​បរាជ័យ​របស់​ជើង​ខ្លាំង ពុ​យ វណ្ណៈ មិន​ទាន់​ប្រាកដ​ថា គេ​ធ្លាក់ដៃ ឬ​ប្រកួត​អន់​ជា​មុន​នោះ​ទេ តែ​វា​អាច​ពាក់ព័ន្ធ​នឹង ពុ​យ វណ្ណៈ ហ្វឹកហាត់​មិន​ដឹ​ត​ដល់​។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា ក៏​បង្ហាញ​ការ​ប្រឹងប្រែង​ឡើង​អស់ពី​សមត្ថភាព​ផង​ដែរ តែ​អាច​មក​ពី​ចាញ់​កម្លាំង និង​ចាញ់​ស៊ុ​ហ្វ ទើប​ធ្វើ​អី​កីឡាករ​ថៃ​មិន​បាន​។

លោក​ថា ខ្លួន​នឹង​ដាក់​ឱ្យ ពុ​យ វណ្ណៈ ប្រកួត​ជា​ថ្មី ដើម្បី​ចង់​ដឹង​ថា តើ​ការ​ប៉ះ​គ្នា​ម្ដងទៀត នៅ​តែ​លទ្ធផល​ដដែល ឬ​ស្ដារ​មុខមាត់​បាន​មក​វិញ? លោក​ថា ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​អ្នកគាំទ្រ​ខក​ចិត្ត ខណៈ​ដែល​គណៈកម្មការ​ក៏​បាន​ឯកភាព​ថា នឹង​ដាក់​ឱ្យ​ប្រកួត​សងសឹក​កីឡាករ​ថៃ​ឆាប់​ៗ ដើម្បី​ទុក​ឱកាស​ឱ្យ ពុ​យ វណ្ណៈ ស្ដារ​មុខមាត់ បាន ឬ មិន​បាន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ