ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hazard នឹង​ត្រូវ​អវត្តមាន​ជួយ​ក្រុម Real Madrid ​

4 ឆ្នាំ មុន

Eden Hazard នឹង​ខកខាន​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League នៅ​ថ្ងៃ​ពុធ​នេះ​ទល់​នឹង​ក្រុម Manchester City ដោយសារ​បាក់​ឆ្អឺ​ង​កជើង​ខាងស្តាំ​របស់​គេ​។…

Eden Hazard នឹង​ខកខាន​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League នៅ​ថ្ងៃ​ពុធ​នេះ​ទល់​នឹង​ក្រុម Manchester City ដោយសារ​បាក់​ឆ្អឺ​ង​កជើង​ខាងស្តាំ​របស់​គេ​។

ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ី​ក​វ័យ២៩​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​តង់​ទី​២ ក្នុង​ការ​ប្រកួត​ដែល Real Madrid ចាញ់១-០ ទល់​នឹង​ក្រុម Levante កាលពី​ថ្ងៃ​សៅរ៍ ​។ រូបគេ​ទើបតែ​បាន​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាត់​ខ្លួន​ជិត ៣​ខែ​ដោយសារ​បញ្ហា​របួស​ស្រ​ដៀង​គ្នា​នេះ​។

ការ​រង​របួស​នេះ ​មាន​ន័យ​ថា Hazard ក៏​ត្រូវ​ខកខាន​ជំនួប​ដ៏​ធំ​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ El Clasico រវាង Real Madid ជាមួយ​ក្រុម Barcelona នៅ​ថ្ងៃ​ទី​១ ខែមីនា នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។ ប្រភព​៖ BBC

អត្ថបទសរសេរ ដោយ