ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​សាហា.វ​ពេក គ្រូបង្វឹក​បាល់ទាត់​ម្នាក់​ត្រូវ​ពិន័យ​មិន​ឱ្យ​ដឹកនាំ​ក្រុម​៦​ខែ

4 ឆ្នាំ មុន

គ្រូបង្វឹក​ម្នាក់​នៅ Zanzibar បាន​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី បន្ទាប់​ពី​ក្រុម​របស់​លោក​បច្ចុប្បន្ន បាន​រក​គ្រាប់​បាល់​លើ​អតីត​ក្រុម​ចាស់​ដែល​បាន​បណ្តេញ​លោក​ចេញ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​បាន​ពិន័យ​មិន​ឱ្យ​ដឹកនាំ​រយៈពេល ៦​ខែ ។ ប្រភព​ពី Sportbible…

គ្រូបង្វឹក​ម្នាក់​នៅ Zanzibar បាន​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី បន្ទាប់​ពី​ក្រុម​របស់​លោក​បច្ចុប្បន្ន បាន​រក​គ្រាប់​បាល់​លើ​អតីត​ក្រុម​ចាស់​ដែល​បាន​បណ្តេញ​លោក​ចេញ ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​បាន​ពិន័យ​មិន​ឱ្យ​ដឹកនាំ​រយៈពេល ៦​ខែ ។

ប្រភព​ពី Sportbible បានឱ្យ​ដឹង​ថា លោក Mani Gamera បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម Miembeni នៅ​ក្នុង​ការ​ប្រកួត​មួយ​ជាមួយនឹង​អតីត​ក្រុម Jang’ombe ដែល​បាន​បណ្តេញ​លោក​។ ក្នុង​ខ្សែអាត់​វី​ដេ​អូ​បាន​បង្ហាញ​ថា នៅ​ពេល​លឺ​សំលេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ភ្លាម​លោក Gamera បានរ​ត់ទៅ​កាន់​អ្នកគាំទ្រ​ក្រុមប្រឆាំង ហើយ​អបអរ​បែប​ឌឺដង ដោយ​ស្រាតខោ​បញ្ចេញ​ខោ​ក្នុង​។ ឥឡូវនេះ​គ្រូបង្វឹក​រូប​នេះ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់ Zanzibar ពិន័យ​រយៈពេល ៦​ខែ​មិន​ឱ្យ​ដឹកនាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ