វេជ្ជបណ្ឌិតចិនថា៖ អ្នកជំងឺដែលជាសះស្បើយ អាចបន្តចម្លងកូរ៉ូណាអ្នកផ្សេង
ចិន ៖ តាមប្រភពព័ត៌មាន News Week បានឱ្យដឹងថា ក្រោយពីរកឃើញវីរុសកូរ៉ូណាថ្មី Covid-19 បន្តរស់ក្នុងសារពាង្គកាយរបស់អ្នកជំងឺ ដែលទើបនឹងជាសះស្បើយ…
ចិន ៖ តាមប្រភពព័ត៌មាន News Week បានឱ្យដឹងថា ក្រោយពីរកឃើញវីរុសកូរ៉ូណាថ្មី Covid-19 បន្តរស់ក្នុងសារពាង្គកាយរបស់អ្នកជំងឺ ដែលទើបនឹងជាសះស្បើយ…
ចិន ៖ តាមប្រភពព័ត៌មាន News Week បានឱ្យដឹងថា ក្រោយពីរកឃើញវីរុសកូរ៉ូណាថ្មី Covid-19 បន្តរស់ក្នុងសារពាង្គកាយរបស់អ្នកជំងឺ ដែលទើបនឹងជាសះស្បើយ វេជ្ជបណ្ឌិតចិនមានការព្រួយបារម្ភថា«ពួកគេអាចចម្លងទៅឱ្យអ្នកផ្សេងទៀតបាន បើទោះបីជាបាត់រោគសញ្ញាអស់ហើយក៏ដោយ» ។
លោកវេជ្ជបណ្ឌិត Zhao Jianping ប្រធានក្រុមប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី COVID-19 នៅក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង បាននិយាយថា អ្នកជំងឺមួយចំនួនដែលបានជាសះស្បើយពីការឆ្លងនេះ ត្រូវបានគេឱ្យធ្វើតេស្តរកមើលវីរុស ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Southern People Weekly ដែលត្រូវបានចុះផ្សាយដោយកាសែត South China Morning Post ថា ការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរបានបង្ហាញថា វីរុសកូរ៉ូណាថ្មីបន្តរស់នៅក្នុងរាងកាយរបស់ពួកគេ បើទោះបីជាបានជាសះស្បើយហើយក៏
ដោយ។
លោក Zhao ដែលជាវេជ្ជបណ្ឌិតឯកទេស ខាងការដកដង្ហើមនិងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Tongji ក្នុងទីក្រុង Wuhan ខេត្ត Hubei មិនបានបង្ហាញថា មានមនុស្សប៉ុន្មាននាក់ដែលលោកអះអាងថា ទាក់ទងនឹងរឿងនេះឡើយ។ លោក Zhao បាននិយាយថា ការធ្វើតេស្តតាមរយៈសំបោររបស់ប្តីប្រពន្ធនៅកាណាដា ដែលទើបតែជាពីជំងឺកូរ៉ូណាថ្មី បានរកឃើញវីរុសនៅរស់នៅឡើយ។
សារព័ត៌មាន SCMP បានដកស្រង់សម្តីគាត់ថា៖«នេះគឺពិតជាគ្រោះថ្នាក់ណាស់។ តើអ្នកដាក់អ្នកជំងឺប្រភេទនេះនៅទីណា? អ្នកមិនអាចបញ្ជូនពួកគេទៅផ្ទះបានទេ ព្រោះពួកគេអាចឆ្លងអ្នកដទៃ ប៉ុន្តែអ្នកក៏
មិនអាចដាក់ពួកគេទៅមន្ទីរពេទ្យបានទេ ដោយសារតែមានអ្នកជំងឺច្រើនផ្សេងទៀតនៅព្យាបាលបន្ត» ។ ប្រភព៖ News Week
ចែករំលែកព័តមាននេះ