ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់រងគ្រោះដល់ជីវិតលើដីថៃ​ ពេល​ចូលឃាត់បងថ្លៃនិងប្អូនថ្លៃឈ្លោះគ្នា​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​ជន​រង​គ្រោះ​ចូល​ទៅ​ឃាត់​ក្នុង​ជម្លោះ​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ ហើយ​ត្រូវ​គេ​ចាក់​នឹង​កាំបិត​ចំ​ក នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ហើយ​ត្រូវ​ភាគី​ថៃ​បញ្ជូន​សព​ត្រឡប់​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ប្រគល់​ឲ្យ​សាច់ញាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០២០​។…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​ជន​រង​គ្រោះ​ចូល​ទៅ​ឃាត់​ក្នុង​ជម្លោះ​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ ហើយ​ត្រូវ​គេ​ចាក់​នឹង​កាំបិត​ចំ​ក នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ហើយ​ត្រូវ​ភាគី​ថៃ​បញ្ជូន​សព​ត្រឡប់​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ប្រគល់​ឲ្យ​សាច់ញាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០២០​។

ជន​រង​គ្រោះ​ឈ្មោះ​បូ វ​ល័​ក្ខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ពលករ​បំរើ​ការងារ​ផ្នែក​អូស​អីវ៉ាន់​ឲ្យ​ថៅកែ​ថៃ​នៅ​ផ្សារ​សំរោង ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​បឹង​ព្រីង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ៅ ភេទ​ប្រុស ត្រូវជា​ប្អូនជីដូនមួយ​ខាងលើ​ប្រពន្ធ ។

បើ​យោង​តាម​ឪពុក​បង្កើត​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ចាក់​នឹង​កូនកាំបិត​ចិតបន្លែ​ចំ​ក បណ្តាល​ឲ្យ​បាត់បង់​ជីវិត ពេល​ចូល​ទៅ​ជួយ​ឃាត់​គូ​ជម្លោះ​បងថ្លៃ​និង​ប្អូនថ្លៃ​ឈ្លោះ​គ្នា ។

បច្ចុប្បន្ន ជន​ដៃដល់​ត្រូវ​សមត្ថ​កិ​ច្ថ​ថៃ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ