មក​លេង​សៀមរាប​កុំ​ភ្លេច​! បន្លែ​ចម្រុះ​ស្រស់​ៗ​គ្មាន​ជាតិ​គីមី​នៅ​ស្រុក​ប្រាសាទបាគង


ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ លោក សូរ ប្លា​តុង អភិបាលស្រុក ប្រាសាទបាគង បាន​ដឹកនាំ​ក្រុមការងារ​ស្រុក​ចុះ​ជួប និង​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ពិនិត្យ​មើល​ការ​ដាំ​ដុះ​បន្លែ​ចម្រុះ​របស់​បងប្អូន​ប្រជា​កសិករ នៅ​ភូមិ​តា​ត្រាវ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ពិនិត្យ​មើល​ការ​ដាំ​ដុះ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុងភូមិ​តា​ត្រាវ​នេះ​ដែរ លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ក៏​បាន​ពិនិត្យ​មើល​ប្រ​ព​ន្ធ័​ស្រោចស្រព ប្រភព​ទឹក និង​សិក្សា​អំពី​បញ្ហា​ប្រឈម ដើម្បី​រួមចំណែក​ជួយ​ដោះស្រាយ ក៏​ដូច​ជា​បច្ចេកទេស​ដាំ​ដុះ​របស់​ពួក​គាត់​ផង​ដែរ​។

លោក​អភិបាលស្រុក​ក៏​បាន​ធ្វើការ​ពិនិត្យ និង​ភ្លក្ស​រសជាតិ​បន្លែ​ធម្មជាតិ​រួច​មក លោក សូម​ធានា​ថា បន្លែ​ដែល​ដាំ​ដុះ​នៅ​ទី​នេះ គឺ​ស្រប​តាម​បច្ចេកទេស​ធម្មជាតិ​ពិត​ៗ ហើយ​មាន​សុវត្ថិភាព គុណភាព​ល្អ អាច​ជឿ​ទុកចិត្ត​បាន និង​គ្មាន​ការ​ប្រើប្រាស់​ជាតិ​គីមី​ផង​ដែរ​។

តាម​ការ​អោយ​ដឹង​ពី​បងប្អូន​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​តា​ត្រាវ បាន​ប្រាប់​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ ពួក​គាត់​កំពុង​ដាំ​ដំណាំ​បន្លែ​ចម្រុះ​មាន​ប្រមាណ​១៦​មុខ ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​ក្នុងស្រុក និង​នាំ​ទៅ​លក់​ចែកចាយ​នៅ​តាម​បណ្តា​គោលដៅ​ដូច​ជា ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​ស្ទោង​ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និង​រាជធានី​ភ្នំពេញ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​លក់​ចេញ​ប្រមាណ​ជាង​៣០០​តោន នាំ​មក​នូវ​ចំណូល​សមរម្យ ធ្វើ​អោយ​គ្រួសារ មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

ជាមួយ​គ្នា​នេះ បងប្អូន​ប្រជា​កសិករ​ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត និង​គាំទ្រ​ណាស់ បន្ទាប់​ពី​បានឮ​នូវ​ការ​ប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​សាច់ ហើយ​មក​បង្កើន​ការ​ដាំ​ដុះ ចិញ្ចឹម​ក្នុងស្រុក​វិញ ដោយ​ពួក​គាត់​គ្រប់​គ្នា​បាន​តាំងចិត្ត និង​ត្រៀមលក្ខណៈ​បង្កើន​ការ​ដាំ​ដុះ​បន្ថែម​នូវ​បន្លែ​ដែល​ល្អ​គ្មាន​ជាតិ​គីមី រួមចំណែក​ឆ្លើយ​តប​តាម​តម្រូវការ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ