ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​៖ ការ​រក្សា​អត្ត​ចរិត​ពិត​របស់​អ្នក​នឹង​ជួយ​ឲ្យ​អ្នក​ជោគជ័យ

4 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​សន៍ (Melinda Gates) ដែល​ជា​ដៃគូ​ជីវិត​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​សន៍ (Bill…

ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​សន៍ (Melinda Gates) ដែល​ជា​ដៃគូ​ជីវិត​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​សន៍ (Bill Gates) ត្រូវ​បាន​សួរ​ថា​តើ​មាន​ដំបូន្មាន​អ្វី​ដែល​អ្នកស្រី​ចង់​ឲ្យ​ទៅ​ស្ត្រី​វ័យក្មេង​ដទៃ​ទៀត ។

អ្នកស្រី​បាន​ឆ្លើយ​ថា «​ខ្ញុំ​បាន​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៅ​កន្លែង​ការងារ​ដំបូង​របស់ខ្ញុំ​បន្ទាប់​ពី​បញ្ចប់​សាកលវិទ្យាល័យ​ធ្វើ​ឲ្យ​ខ្លួនឯង​ដូច​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ។ វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ដែល​ល្អ​ទេ​» ។ ដូច្នេះ​ដំបូន្មាន​របស់​អ្នកស្រី​គឺ រក​មនុស្ស និង​បរិស្ថាន​ដែល​ផ្តល់​សមត្ថភាព​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក ។
ជាក់ស្តែង​វា​មិន​ងាយស្រួល​ទេ ព្រោះ​ការ​បដិសេធ​នឹង​ការងារ ឬ​ឱកាស​ព្រោះ​វា​មិន​ស្រប​ទៅ​នឹង​តម្លៃ ឬ​អត្ត​ចរិត​របស់​អ្នក គឺ​មិន​ងាយស្រួល​ឡើយ ។ ហើយ​មនុស្ស​ជា​ច្រើន​ប្រហែលជា​ប្រាប់​អ្នក​ម្តង​ហើយ​ម្តងទៀត​ថា​អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​ខ្លួនឯង​ដើម្បី​ស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​អ្នក​ដទៃ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។

ប៉ុន្តែ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Harvard បាន​ឲ្យ​ដឹង​ថា ការ​សម្រប​ខ្លួន​ទៅ​តាម​មនុស្ស​ជុំវិញ​ខ្លួន​មិនមែន​ជា​វិធីសាស្ត្រ​ល្អ​ក្នុង​ការ​សម្រេច​បាន​លទ្ធផល​ល្អ និង​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការងារ​ទេ ព្រោះ​ការ​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​មិនមែន​ជា​ខ្លួនឯង គឺ​ពិតជា​នឿយហត់​ណាស់ និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​អ្នកជា​មនុស្ស​បោកប្រាស់ ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​មិន​ពូកែ​ក្នុង​ការ​ដឹង​ពី​អ្វី​ដែល​អ្នក​ដទៃ​ចង់បាន​ពី​យើង​ឡើយ ។

ការ​សិក្សា​មួយទៀត​ក៏​បាន​ប្រទះ​ឃើញ​ដូច​គ្នា​ដែរ ។ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​សហគ្រិន​ចំនួន ១៦៦​នាក់​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​អាជីវកម្ម​របស់​ពួក​គេ​ទៅ​កាន់​គណៈកម្មាធិការ​ដែល​ជា​វិនិយោគិន​មួយ​ក្រុម​ដែល​ជ្រើសរើស ១០ សហគ្រិន​ដើម្បី​ទៅ​ប្រកួត​បន្ត ។ បន្ទាប់​មក អ្នក​ស្រាវជ្រាវ​បាន​សួរ​សហគ្រិន​ពី​យុទ្ធសាស្ត្រ​ដែល​ពួក​គេ​បាន​ប្រើ​ដើម្បី​ទាក់ទាញ​គណៈកម្មាធិការ ។

អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា សហគ្រិន​ដែល​មិន​កុហក​ក្នុង​បទ​បង្ហាញ​មាន​ភាគរយ​ច្រើន​ជាង​អ្នក​ដែល​កុហក​ដល់​ទៅ ៣ ដង​ក្នុង​ការ​ត្រូវ​បាន​គណៈកម្មាធិការ​ជ្រើសរើស​ឲ្យ​ទៅ​វគ្គ​បន្ត ។ មាន​ន័យ​ថា ការ​រក្សា​ភាព​ស្មោះត្រង់​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាគរយ​ក្នុង​ការ​ជោគជ័យ​ច្រើន​ជាង​អ្នក​ដែល​មិន​ស្មោះត្រង់​ដល់​ទៅ ៣​ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ