ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ផ្ទេរអំណាច​ដល់​នាយក​រដ្ឋមន្ដ្រី

13 ឆ្នាំ មុន

ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក​អាស៊ី​ហ្វ អា​លី ហ្សា​ដា​វី បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី១៩ មេ​សា លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុ​ញ ដែល​ផ្ទេរអំណាច​ប្រតិបត្ដិ​មួយ​ផ្នែករបស់​លោក​ឱ្យ​ដល់​នាយក​រដ្ឋមន្ដ្រី លោក​យូ ស៊ូ​ហ្វ រ៉ា​ហ្សា​ហ្ស៊ី​ឡា​នី ហើយ​ស្ដារ​ឡើង​វិញ នូវ​របប​សភា ដែល​មាន​មុន​រដ្ឋប្រហារ​យោធា២​លើក​ចុង​ក្រោយ ។

ក្នុង​ពិធី​ជា​ផ្លូវការ​មួយប្រមុខរដ្ឋ​ប៉ា​គី​ស្ថាន បាន​ចុះហត្ថលេខា​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​លើក​ទី​១៨ ដែល​សភា និង​ព្រឹទ្ធសភា ប៉ា​គី​ស្ថាន​ទើប​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ ។ ការ ធ្វើ​វិសោធនកម្ម​នេះ​ប្រគល់​ឱ្យ​ប្រមុខរ​ដ្ឋា​ភិ បាល ជា​ពិសេស​នូវ​អំណាច​រំលាយ​សភា និងជ្រើសតាំង​មនុស្ស​សំរាប់​កាន់​តំណែង​គន្លឹះ ទាំងឡាយ​ខាង​ផ្នែក​រដ្ឋបាល និង​កងទ័ព ។ វិសោធនកម្ម​ដកហូត​អំណាច​ប្រធានាធិបតីមិន​អាច​រំលាយ​រដ្ឋាភិបាល​ដែល​អំណាច​នេះ ប្រគល់​ឱ្យ​សភា ។ ដូច្នេះ​ប្រមុខរដ្ឋ​ហាក់ដូចគ្រាន់តែ​ដើរតួ​នាទី​កិត្ដិយស​មួយ​ប៉ុណ្ណោះ ។ ការ​ធ្វើ​វិសោធនកម្ម​នេះ​ជា​ការ​ស្ដារ​ឡើង​វិញ​នូវ​របប​សភា​ដែល​បង្កើត​ឡើង​ដោយសារ​រដ្ឋធម្មនុញ​ឆ្នាំ​១៩៧៣ ដែល​របប​នេះ​មាន​រហូត ដល់​ពេល​មាន​រដ្ឋប្រហារ​យោធា​របស់​ឧត្ដមសេនីយ៍​ហ្សា​អ៊ូ​ល​ហាក់ កាលពី​ឆ្នាំ​១៩៧៧ និងរដ្ឋប្រហារ​យោធា​របស់​ឧត្ដមសេនីយ៍​ព័រ​វេស មូ​សា​រ៉ា​ហ្វ កាលពី​ឆ្នាំ​១៩៩៩ ។ មេ​ធ្វើ​រដ្ឋប្រហារ​ទាំង​២​រូប​នេះ ក្លាយទៅជា​ប្រ​ធានាធិ​បតី​ដែល​ក្ដាប់​អំណាច​ទាំងអស់ ៕