ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយ​កម្ពុជា​បង្ហាញ​ពី​បទ​ពិសោធន៍​ការងារ​ខាង​នយោបាយ​ដល់​អ្នកនយោបាយ​វ័យក្មេង​ជាង​១១​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន​ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន​ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គ​៧) បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នយោបាយ​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ប្រតិភូ​អ្នកនយោបាយ​វ័យក្មេង​មក​ពី​១០​ប្រទេស ។

លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ បាន​ទទួល​ជួប​សំណេះសំណាល​សម្តែង​ការ​គួរសម​ពី​ប្រតិភូ​សាលា​ខុន​រ៉ា​ដ​អា​ដិ​ន​ណៅ​អ៊ែ​រ សម្រាប់​អ្នកនយោបាយ​វ័យក្មេង ដឹកនាំ​ដោយ​លោក CHRISTAN ECHLE នាយក​កិច្ច​ពិភាក្សា​កម្មវិធី​នយោបាយ​ប្រចាំ​តំបន់​អាស៊ី រួម​ជាមួយ​លោក DANIEL SCHMUECKING ប្រធាន​មូលនិធិ​ខុន​រ៉ា​ដ​អា​ដិ​ន​ណៅ​អ៊ែ​រ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​វាយតម្លៃ​ខ្ល​ស់​ចំពោះ​ការ​រៀបចំ​ជា​វេទិកា​ឱ្យ​អ្នកនយោបាយ​វ័យក្មេង​មក​ពី​បណ្តាល​ប្រទេស​ក្នុង​អាស៊ី​បាន​ជួប​គ្នា និង​ស្វែង​យល់​លើ​កិច្ច​ការងារ​នយោបាយ​តាម​រយៈ​ការ​ពិភាក្សា ចែករំលែក​ពី​បទ​ពិសោធន៍​នៃ​ប្រទេស​របស់​ខ្លួន​ក៏​ដូច​ជា ការ​សង្កេត​លើ​ស្ថានភាព​នយោបាយ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ។

លោក​បាន​ពិភាក្សា​បាន​លើក​ឡើង​នូវ​ចំនុច​សំខាន់​ៗ​ជា​ច្រើន​ផ្តើម​ចេញពី​តួនាទី និង​កាតព្វកិច្ច​ជា​អ្នក​បំពេញការងារ​បម្រើ​ប្រយោជន៍​ប្រជាជន​ស្ថានភាព​នយោបាយ និង​យុទ្ធសាស្ត្រ​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ក៏​ដូច​ជា​ការ​សម្លឹង​មើល​អនាគត​កម្ពុជា ក្នុង​នាម​ជា​អ្នកនយោបាយ​មួយ​រូប ។ លោក​ហ៊ុន ម៉ា​នី បាន​បញ្ជាក់​ថា​៖«​អ្នកនយោបាយ​វ័យក្មេង​ថា ការ​ដឹកនាំ​ប្រទេស​មួយ គឺ​មិនមែន​ផ្តោត​លើ​តែ​ចំនុច​ណាមួយ​តែ​មួយ​ផ្នែក​នោះ​ទេ គឺ​ទាមទារ​ឲ្យ​យើង​ដឹង និង​ស្វែង​យល់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​ក្នុង​ពេល​តែ​មួយ​ដោយ​ការ​ចេះ​វាយតម្លៃ និង​កំណត់​ច្បាស់លាស់​នូវ​កត្តា​អាទិភាព និង​ចាំបាច់​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​» ។

ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​បន្ថែម​ថា ការងារ​នយោបាយ គឺ​មិន​ត្រឹម​ជា​តួនាទី​នោះ​ទេ តែ​គឺជា​ការ​លះបង់ ហើយ​អ្នកនយោបាយ​ក៏​គួរតែ​យល់​ថា ការងារ​នយោបាយ​មិន​អាច​បំពេញចិត្ត​មនុស្ស​គ្រប់​រូប​បាន​នោះ​ទេ ។

គួរ​បញ្ជាក់​ថា សមាជិក​ប្រតិភូ​យុវជន​ក្នុង​ជំនួប​នេះ​មាន​ចំនួន​២៥ នាក់ មក​ពី​១១ ប្រទេស ក្នុង​អាស៊ី​ដូច​ជា កម្ពុជា ឥណ្ឌូ​នេ​ស៊ី ម៉ា​លេ​ស៊ី ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី មី​យ៉ា​ន់​ម៉ា នេ​ប៉ា​ល់ ប៉ា​គី​ស្ថាន ហ្វី​លី​ពី​ន ស្រី​លង្កា និង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ