បើ​អ្នក​អាយុ​ខ្ទង់​២០​ទៅ​៣០​ឆ្នាំ កុំ​ភ្លេច​​​តាមដាន​អាកា​រៈ​ព្រមាន​ទាំងនេះ​


របៀប​រស់នៅ​ត្រឹមត្រូវ​ដែល​អ្នក​សម្រប​តាម​ក្នុង​វ័យ ២០ ឬ​៣០​ឆ្នាំ អាច​ស្ថិត​ក្នុង​ដំណើរ​ការណ៍​ដ៏​វែង​មួយ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ និង​ថែរក្សា​សុខភាព​អ្នក​ឲ្យ​នៅ​ល្អ​ជាប់​។ ពិត​ណាស់ របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ត្រូវការ​ការ​ខំប្រឹង​ប្រែង​បន្តិច ហើយ​ផ្នែក​មួយ​នៃ​ការ​ខំប្រឹង​ប្រែង​នោះ​គឺ​ត្រូវការ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សុខភាព​ដើម្បី​រក​មើល​បញ្ហា​ធំ​ៗ​នៅ​ពេល​វា​អាច​ព្យាបាល​បាន និង​គ្រប់គ្រង​បាន​តែ​ម្តង​។

ជា​អកុសល មនុស្ស​ភាគច្រើន​ដែល​ស្ថិត​ក្នុង​វ័យ ២០ ទៅ ៣០​ឆ្នាំ តែង​មិន​បាន​ទៅ​ជួប​ពេទ្យ​ឡើង​ដោយសារ​តែ​ពួក​គេ​យល់​ថា​ខ្លួនឯង​នៅ​ក្មេង​ពេក ជា​ពិសេស​ការ​ពិនិត្យ​ដោយ​ការ​ថត​សុដន់ ឬ​ពិនិត្យ​ក្រពេញ​ប្រូ​ស្តា​ត​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ប៉ុណ្ណឹង​មែន យក​ល្អ​គួរតែ​មានការ​តាមដាន​ទៅ​លើ​អាកា​រៈ និង​បញ្ហា​សុខភាព​ញឹកញាប់​ខាងក្រោម​នេះ​ផង​៖

១-លើស​សម្ពាធ​ឈាម ៖ ជា​ធម្មតា​វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ឃាតករ​ឈាម​ត្រជាក់ ដោយសារ​តែ​មនុស្ស​ភាគច្រើន​មាន​ជំងឺ​នេះ​ដោយ​មិនដឹង​ខ្លួន ឬ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ហើយ​អាច​ចាប់ផ្តើម​កើតឡើង​ក្នុង​វ័យ​ខ្ទង់ ២០​ឆ្នាំ​នេះ​ដែរ​។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ៣​ភាគរយ​នៃ​មនុស្ស​វ័យក្មេង​គឺ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។ ៧​ភាគរយ​នៃ​ស្ត្រី​អាយុ​នៅ​ចន្លោះ ២០ ទៅ ៣៤​ឆ្នាំ​គឺ​មាន​បញ្ហា​លើស​សម្ពាធ​ឈាម ដូច្នេះ​ការ​ដែល​ពិនិត្យ​សម្ពាធ​ឈាម និង​ព្យាបាល​ទាន់​ពេលវេលា នឹង​ជួយ​អ្នក​ចៀស​ផុត​ពី​ផលវិបាក​របស់​វា​ដូច​ជា គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល

២-លើស​កូ​ឡេ​ស្តេ​រ៉ុល ៖ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​បណ្តាល​មក​ពី​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព មនុស្ស​វ័យក្មេង​ដែល​មានគ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​នេះ​ក្នុង​វ័យ ២០ ទៅ ៣០​ឆ្នាំ​ណាស់​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា មនុស្ស​ធំ​ទាំងអស់​គួរតែ​ពិនិត្យ​មើល​កូ​ឡេ​ស្តេ​រ៉ុល​ជា​រៀង​រាល់ ៤ ទៅ ៦​ឆ្នាំ​ម្តង ដោយ​ចាប់ផ្តើម​ក្នុង​វ័យ ២០​ឆ្នាំ​នេះឯង​។ ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​អាច​គ្រប់គ្រង​បាន​ជាមួយនឹង​របប​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ​ទៀងទាត់ និង​ពេល​ខ្លះ​ត្រូវការ​ប្រើ​ថ្នាំ​ផង​។

៣-បាក់ទឹកចិត្ត និង​ថប់​អារម្មណ៍ ៖ មនុស្ស​ក្នុង​វ័យ ២០​ឆ្នាំ​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វ័យ​ដែល​ត្រូវការ​សប្បាយ​ច្រើន ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ចំនួន​នៃ​មនុស្ស​វ័យក្មេង​ដែល​ជួប​បញ្ហា​បាក់ទឹកចិត្ត ថប់​អារម្មណ៍ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​កំពុង​តែ​កើនឡើង​ដែរ​ដោយសារ​តែ​ហេតុផល​ជា​ច្រើន​ដូច​ជា ញៀន​ថ្នាំ ជម្លោះ​គ្រួសារ ការ​ចំណាយ​ពេលវេលា​នៅ​បណ្តាញ​សង្គម​ច្រើន​ពេក មាន​សម្ពាធ​ពី​សាលារៀន ។​ល​។ រឿង​ទាំង​អស់នេះ​សុទ្ធតែ​អាច​បង្ក​ជា​អារម្មណ៍​អស់សង្ឃឹម និង​ពិបាកចិត្ត អសមត្ថភាព និង​គេង​មិន​លក់​។

៤-ធាត់​ជ្រុល ៖ រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ឡើយ​ដែល​ថា មនុស្ស​វ័យក្មេង​ភាគច្រើន​បច្ចុប្បន្ន​នេះ​មិន​មាន​ពេល​សម្រាប់​កម្សាន្ត​សកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ​។ ការ​ដែល​ធាត់​លើស​ទម្ងន់ ជា​ពិសេស​នៅ​តំបន់​ចង្កេះ​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជំងឺ​បេះដូង ជំងឺហឺត ជំងឺ​ថង់ទឹកប្រមាត់ និង​មហារីក​មួយ​ចំនួន​។ ភាពធាត់​ជ្រុល​អាច​បង្ក​ជា​អាកា​រៈ​ជា​ច្រើន​ដូច​ជា ឈឺ​ខ្នង និង​ឈឺសន្លាក់ ពិបាក​ដកដង្ហើម ស្រមុក បែកញើស​កាន់​តេ​ខ្លាំង និង​មាន​អារម្មណ៍​ថា​គេ​រើសអើង​។ ជា​ទូទៅ មនុស្ស​ធំ​មាន​សុខភាព​ល្អ​គួរតែ​កំណត់​ការ​ហាត់ប្រាណ​កម្រិត​មធ្យម​រយៈពេល ៣០​នាទី​ជា​រៀងរាល់ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ