ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បែង​ស៊ីសង​អ្នក​ចាញ់​មិន​ឱ្យ​លុយ​ក្លាយជា​ការ​ប្រទូស្ដ​រ៉ា​យ

13 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ ជនជាប់ចោទ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពង់ស្វាយ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ២០១០ បន្ទាប់​ពី​ជន​ទាំង​ពីរ​វាយតប់​បង្ក របួស​ស្នាម​លើ​គ្នា​ទៅ​វិញ​ទៅ​មក កាលពី​ថ្ងៃ​ទី ២១ ឧសភា នៅ​ចំណុច​ភូមិ​អូរ​សំបួរ ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ។មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ជនជាប់ចោទឈ្មោះ​ខុ​ម វ័​រ អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​នឹង​ជន​ម្នាក់​ទៀត​ឈ្មោះ​រុន ហៀ​ង អាយុ៤២​ឆ្នាំ រស់នៅ

ខេត្ដកំពង់ធំ ៖ ជនជាប់ចោទ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពង់ស្វាយ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ២០១០ បន្ទាប់​ពី​ជន​ទាំង​ពីរ​វាយតប់​បង្ក របួស​ស្នាម​លើ​គ្នា​ទៅ​វិញ​ទៅ​មក កាលពី​ថ្ងៃ​ទី ២១ ឧសភា នៅ​ចំណុច​ភូមិ​អូរ​សំបួរ ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ។មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ជនជាប់ចោទឈ្មោះ​ខុ​ម វ័​រ អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​នឹង​ជន​ម្នាក់​ទៀត​ឈ្មោះ​រុន ហៀ​ង អាយុ៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា បន្ទាប់ពី​អ្នក​ទាំង​ពីរ​បាន​បង្ក​ជំ​លោះ​វាយតប់​គ្នា បណ្ដាល​ឱ្យ​មាន​របួស​រៀង​ៗ​ខ្លួន ដោយសារលេងល្បែង ។

មន្ដ្រី​ប៉ូលិស​ដដែល​បាន​បន្ដ​ថា តាម​ការចង្អុលបង្ហាញ​របស់​សាក្សី​បាន​បញ្ជាក់​ថា នៅល្ងាច​ថ្ងៃ​ទី​២១ ឧសភា នៅ​ចំណុច​ផ្ទះ​ឈ្មោះ​រុន ហ៊​ន មានការ​លេងល្បែង​ស៊ីសង ហើយ​ឈ្មោះ រុន ហៀ​ង លេង​ចាញ់​ឈ្មោះ​ខុ​ម វ័​រ ពេល​នោះ អ្នក​ឈ្នះ​បាន​ទារ​លុយ តែ​ឈ្មោះ​រុន ហៀ​ង ថាគ្មាន​តែ​បាន​លាក់​លុយ​នៅ​ក្រោម​ជើង​។ ឃើញ​ដូចនេះ​ឈ្មោះ​ខុ​ម វ័​រ ក៏​ស្រវា​ទាញដណ្ដើម​យក​លុយ​រហូត​មានការ​ប្រតាយប្រតប់​គ្នា ហើយ​ឈ្មោះ​រុន ហ៊​ន ជា​ម្ចាស់ផ្ទះបាន​ចាប់​ឈ្មោះ​ខុ​ម វ័​រ ជាប់​ឱ្យឈ្មោះ​រុន ហៀ​ង វាយ​តាម​ចិត្ដ​ធ្វើ​ឱ្យឈ្មោះ​ខុ​ម វ័​រ ខឹងអត់ទ្រាំ​មិន​បាន ក៏​បាន​វាយ​តបត​ជាមួយ​រុន ហៀ​ង រហូត​មាន​របួស​ទាំង​សងខាង ។

ប្រភព​ព័ត៌មាន​និយាយ​ថា ដោយសារ​តែ ឈ្មោះ​រុន ហៀ​ង មាន​បងប្អូន​ជា​សមត្ថកិច្ច ទើប​បំភ្លៃ​សាច់​រឿង ហើយ​កាឡៃ​ទំលាក់ កំហុស​ទាំងស្រុង​ទៅ​លើ​ឈ្មោះ​ខុ​ម វ័​រ និង មាន​បំណង​រារាំង​បង្ក​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ ដល់​សមត្ថកិច្ច​ក្នុង​ការ​សំរបសំរួល ទើប​សមត្ថ កិច្ច​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​រួច​កសាង​សំណុំរឿង​ប្រគល់​ឱ្យ​អយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ កាលពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ​នេះ ។