ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ទារក​អាយុ​៥​ខែ​បាត់បង់​ជីវិត​ដែល​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​ម​ជ្ឈ​ណ្ឋា​ន​មួយ​ចំនួន ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ទារក ៥​ខែ​ម្នាក់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្រាវជ្រាវ​ករណី​ទារក​អាយុ​៥​ខែ​នោះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​ម​ជ្ឈ​ណ្ឋា​ន​មួយ​ចំនួន ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ទារក ៥​ខែ​ម្នាក់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្រាវជ្រាវ​ករណី​ទារក​អាយុ​៥​ខែ​នោះ ដោយសារ​មូលហេតុ​អ្វី ដើម្បី​សាធារណៈជន​បានដឹង​ដែល​បាន​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ។

ក្នុង​ពិធី​បូក​សរុប​លទ្ធផល​នៃ​អង្គសន្និបាត​របស់​ក្រសួងមហាផ្ទៃ ឆ្នាំ​២០១៩ នា​ស្ដី​ការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា «​រឿង​ក្មេង​ម្នាក់​ដែល​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​រុ​ស៊ី ឥឡូវ​នឹង​យើង​ស្រាវជ្រាវ ។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ដល់​កម្រិត ដោយសារ​អី ? ដោយ​ខ្វះ​អាហារ​រូ​បឋម ឬ​ដោយសារ​ស្អី​មួយ​ទៅ​ចឹ​ង ដូច្នេះ​យើង​ត្រូវធ្វើ​ឲ្យ​ដល់​កម្រិត ដើម្បី​បំភ្លឺ​សាធារណៈ​មតិ » ។

បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​លី​កាដូ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ទារក​អាយុ​៥​ខែ​ម្នាក់​រស់នៅ​ជាមួយ​ម្ដាយ​កំពុង​ជាប់​ឃុំ ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​សរ​) បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។ ការ​ស្លាប់​ដ៏​ខ្លោចផ្សា​នេះ បង្ហាញ​ពី​តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​អាទិភាព​សិទ្ធិ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន សម្រាប់​ស្ត្រី​ដែល​មានកូន​តូច​នៅ​ជាមួយ ។

ស្ដ្រី​ជា​ម្ដាយ​ក្មេង​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ កាលពី​ពាក់កណ្ដាល ឆ្នាំ​២០១៩ បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ​ថា បាន​កាន់កាប់​កញ្ចប់​ថ្នាំ​ញៀន​ប្រភេទ​មេតា​ហ្វេ​តា​មីន ដែល​មាន​តម្លៃ​ត្រឹមតែ​១​ម៉ឺន​រៀល ដោយ​អ្នកស្រី​មានផ្ទះ​ពោះ​៨​ខែ នៅ​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ