ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​តុលាការ​ធ្វើការ​ព្រម​គ្នា​ជាមួយនឹង​នគរបាល​យុត្តិធម៌​ករណី​បទល្មើស​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ទៅ​កាន់​ស្ថាប័ន​តុលាការ គួរ​ធ្វើការ​ឲ្យ​ព្រម​គ្នា ជាមួយនឹង​នគរបាល​យុត្តិធម៌ ក្នុង​ការ​ករណី​បង្ក្រាប​ចាប់​បទល្មើស​គ្រឿងញៀន​ទើប​មាន​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ទៅ​កាន់​ស្ថាប័ន​តុលាការ គួរ​ធ្វើការ​ឲ្យ​ព្រម​គ្នា ជាមួយនឹង​នគរបាល​យុត្តិធម៌ ក្នុង​ការ​ករណី​បង្ក្រាប​ចាប់​បទល្មើស​គ្រឿងញៀន​ទើប​មាន​សុវត្ថិភាព ។ ថ្លែង​ក្នុង​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ ។

សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​យ៉ាង ដូច្នេះ​ថា យុ​ត្តិ​នា​ការណ៍​បង្ក្រាប​គ្រឿងញៀន​នៅ​តែ​មាន​រហូត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​ថា យើង​បង្ក្រាប​បាន​ហើយ ប៉ុន្តែ​មិន​ប្រាកដ​ថា មក​ដល់​ពេល​នេះ ឬ​ពេល​ខាង​មិន​មាន​ទៀត​ទេ ។ ចំពោះ​ករណី​ប​ង្គ្រា​ប​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​សមត្ថកិច្ច​ត្រូវ​បាន​សម្តេច ស ខេ​ង បាន​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​កាត់សេចក្តី​ចំពោះ​ជនល្មើស​ឲ្យ​កុំ​អូស​បន្លាយ​ពេលវេលា​យូរ ។

សម្តេច​បញ្ជាក់​ថា ៖«​បញ្ហា​នេះ​ទាល់តែ​ដំណើរការ​ប​ង្គ្រា​ប​ល្មើស​គ្រឿងញៀន​នេះ​ចេញ​ព្រម​គ្នា តែបើ​នគរបាល​យុត្តិធម៌​ចាប់​បាន ហើយ​តុលាការ​មិន​ដំណើរ​តាម​នីតិវិធី ដើម្បី​ឈាន​ដល់​ផ្តន្ទាទោស​ក៏​មិន​បាន ។ អី​ញ្ចឹ​ង​ត្រូវ​សហការ​គ្នា​រវាង​តុលាការ និង​នគ​បាល​យុត្តិធម៌ ។ ពេល​នេះ តាម​ដឹង​តុលាការ​បាន​ដំណើរ​ហើយ ដែល​ជា​សញ្ញា​មួយ​ល្អ ហើយ​វា​អាច​ជួយ​ជំរុញ​ការ​បង្ក្រាប​បទល្មើស​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា កន្លង​មក​មានការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ប៉ុន្តែ​នីតិ​តុលាការ​លើ​សំណុំរឿង​ការ​ជួយ​ដូរ​មនុស្ស​នៅ​កម្ពុជា​គេ​ថា តុលាការ​គ្មាន​ឆន្ទៈ​ធ្វើ​ផង​ដែរ ។ សម្តេច​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​កន្លង​មក​យើង​បាន​ចាប់​បទល្មើស​ជួញដូរ​មនុស្ស​បាន​ច្រើន ប៉ុន្តែ​គេ​ថា តុលាការ​កម្ពុជា​កាត់ទោស​បាន​ចំនួន​តិច ហើយ​ជា​ប្រទេស​មួយ​មិន​ទាន់​មាន​ឆន្ទៈ​ក្នុង​ការ​ប្រ​យុ​ត្តិ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស ។ ឥឡូវ​វ​បញ្ហា​គ្រឿងញៀន​ដូច​គ្នា បើ​យើង​ប្រកាស​ចាប់​បាន​ច្រើន ប៉ុន្តែ​ដល់​ពេល​កាត់ក្តី​បាន​តិច​វា​គ្មាន​ន័យ​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ