ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវអាកាស​​ថ្មើរជើង​ផ្សារ​ដើម​គរ ​គ្រោង​បញ្ចប់​​សាង​សង់​នាពេលឆាប់ៗខាងមុខ​​នេះ​(មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​​ផ្លូវអាកាស​ថ្មើរជើង​ផ្សារ​ដើម​គរល​ទ្ឋ​ផល​សម្រេច​បាន​៨៥% និង​អាច​រួចរាល់​នៅ​ថ្ងៃ​ទី​៥ ​ខែ​មីនា ឆ្នាំ​២០២០ ​ខាង​មុខ​។ លោក សាំ…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​​ផ្លូវអាកាស​ថ្មើរជើង​ផ្សារ​ដើម​គរល​ទ្ឋ​ផល​សម្រេច​បាន​៨៥% និង​អាច​រួចរាល់​នៅ​ថ្ងៃ​ទី​៥ ​ខែ​មីនា ឆ្នាំ​២០២០ ​ខាង​មុខ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធា​រ​ណ​ការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក​ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក និង​លោក​ប្រធាន​ក្រុមហ៊ុន បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ដែល​កំពុង​ស្ទូច​​ដំឡើង​​គ្រោង​ដែក​តួ​​ផ្លូវ​ កាលពី​យប់​ថ្ងៃ​ទី​១៩​ កុម្ភ​ៈ ឆ្នាំ​២០២០​ កន្លងទៅ​នេះ ។

លោក សាំ ពិសិដ្ឋ បានឱ្យ​ដឹង​ថា ការ​សាងសង់​ផ្លូវ​​អាកា​ស​ថ្មើ​រ​ជើ​ង​ក្បែរ​ផ្សា​រ​ដើ​មគរ ដែល​មាន​បណ្ដោយ​ប្រវែង​២​៧​ម៉ែ​ត្រ និង​ទទឹង​ប្រវែង​៣​ម៉ែ​ត្រ គិត​មក​ដល់​ពេល​នេះ​ល​ទ្ធ​ផ​ល​ស​ម្រេ​ច​បាន​៨៥% ។​ លោក​បន្ត​ថា ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះ​ថ្នា​ក់​ដល់​អ្នកដំណើរ​ជា​យ​ថា ហេ​តុ​ការ​ដ្ឋា​ន​បា​ន​បិ​ទ​ច​រា​ចរណ៍ ឆ្លងកាត់​មួយ​រយៈ​កាលពី​យ​ប់​មិ​ញ នៅ​ស្តុ​ប​ផ្សារ​ដើម​គ ប្រសព្វ​រវាង​ម​ហា​វិថី​ម៉ៅ​សេ​ទុ​ង និង​ផ្លូវ​លេខ​៣៣៦ ក្នុង​ខណ្ឌ​ទួល​គោ​ក ។

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រា​ជ​ធានី​ភ្នំ​ពេ​ញ បាន​ថ្លែង​ថា មន្ទីរ​សាធារណការ ​និង​ដឹក​ជ​ញ្ជូ​ន
​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ដែល​ជា​សេនាធិការ​របស់រ​ដ្ឋ​បាល​រា​ជ​ធា​នី​ភ្នំ​ពេញ បាន​និង​កំពុង​លើក​ដែកធ្វើ​​​​ផ្លូវ​​អាកាស​​ថ្មើ​រ​ជើ​ង​ឆ្លងកាត់​​ក្បែរ​ផ្សា​រ​ដើម​គ ដើម្បី​រៀបចំ​ជា​សមិទ្ធផល​ការ​ងា​ររ​បស់​យើង ដែល​យើង​ខិតខំ​ធ្វើ​នា​ពេល​ក​ន្ល​ង​មក​ និង​ធ្វើ​យ៉ាង​ណា​​ឲ្យ​បាន​លឿ​ន និង​បញ្ចប់​ការ​ស្ថាបនា​ផ្លូ​វ​អាកា​ស​ថ្មើរ​ជើ​ង​នេះ​ឲ្យ​មុន​ថ្ងៃ​ទី​៨​ ខែ​មី​នា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ