ទឹកក្រូច អាយ​ស៍ កូ​ឡា រៀបចំ​ជំនួប​រវាង​​ក្រុម​តូច SMALLWORLD SMALLBAND ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃ​សុក្រ​នេះ


ក្រុមហ៊ុន​ផលិត​ទឹកក្រូច អាយ​ស៍ កូ​ឡា នឹង​រៀបចំ​ជំនួប​រវាង​តារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុម​តូច និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​ពួក​គេ នៅ​ថ្ងៃ​សុក្រ ទី ២១ កុម្ភៈ ខាង​មុខ​នេះ ចាប់ពី​វេលា​ម៉ោង ៤ រសៀល​នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី ៣ ដើម្បី​ជា​កិច្ច​ស្វាគមន៍​ដល់​មុខងារ​ថ្មី​របស់​ពួក​គេ​ក្នុង​នាម​ជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​តំណាង​ម៉ាក​ផលិតផល​ទឹកក្រូច អាយ​ស៍ កូ​ឡា ។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបរាប់​ពី​កម្មវិធី​គោល មួយ​ចំនួន​ថា​៖ «​នៅ​ក្នុង​កម្មវិធី​នេះ នឹង​មានការ​ប្រកាស​ស្វាគមន៍​ជា​ផ្លូវការ និង​អបអរសាទរ​នូវ​ការ​ចាប់​ផ្តើម​ភាព​ជា​ដៃគូ​រវាង​ទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុម​តូច ការ​ប្រគំ​តន្ត្រី និង​ថតរូប​ជាមួយ​អ្នកគាំទ្រ និង​កាដូ​អនុស្សាវរីយ៍​ផ្សេង​ៗ​ពី​ក្រុម​តូច​ផង​ដែរ​» ។

លោកស្រី​ក៏​សូម​គោរព​អញ្ជើញ​ប្រិ​យ​មិត្ត​ដែល​គាំទ្រ SMALLWORLD SMALLBAND ក្រុម​តូច​អោយមក​ចូលរួម​ដោយ​សេរី​ជា​ភ្ញៀវ​កិត្តិយស និង​ជា​សាក្សី​នៃ​ការ​ស្វាគមន៍​ជា​ផ្លូវការ​នៃ​មុខងារ​ថ្មី ជា​ទូត​សុ​ឆន្ទៈ​តំណាង​ទឹកក្រូច អាយ​ស៍ កូ​ឡា របស់​យើង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ