ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​ឃេ​ម​បូ​ឌា​​បាយ័ន​​អ៊ែ​រ​ចាប់​អារម្មណ៍​ការ​​ស្ថាបនា​​អាកាស​យានដ្ឋាន​​ និង​វិទ្យាស្ថាន​​អាកាស​ចរណ៍​​ស៊ី​វិល​​នៅ​​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​នា​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​បណ្ឌិត​សភាចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២១ ​សីហា ​​២០១៤ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក LINZUOMING ប្រធាន​គណៈប្រតិភូ​ក្រុមហ៊ុន​ឃេ​ម​បូ​ឌា​បាយ័ន​អ៊ែ​រ ឡាញ​ហូល​ឌី​ង ( Cambodia BayonHir Lines Holdings ) របស់​ប្រទេស​ចិន​បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ការ​សិក្សា ស្ថាបនា​អាកាស​យានដ្ឋាន​ និង​វិទ្យាស្ថាន​អាកាស​ចរ​ណ៍ស៊ី​វិល​នៅ​កម្ពុជា ​រួម​ទាំង​ការ​សង់​សណ្ឋា​គារ​ និង​រី​សត​នៅ​ក្រុងព្រះសីហនុ​ផង​ដែរ ។

​លោក លី​ន ស៊ូ​ម៉ី​ញ បញ្ជាក់​ថា ក្រុមហ៊ុន​កម្ពុជា​បាយ័ន​អ៊ែ​រឡាញ​ហ៊ូ​ឌី​ញ គឺជា​សាខា​របស់ក្រុមហ៊ុន​អេ​រិច​គ្រុប​ដ៏​ធំ​របស់​ចិន​ប្រចាំ​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ​មាន​បំណង​បើក​ក្រុមហ៊ុន​អ៊ែ​រឡាញ​មួយដែល​មានការ​ហោះហើរ​ជា​អន្តរជាតិ​មក​កាន់​កម្ពុជា ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍ ដូច​ជា​ការ​ធ្វើ​សណ្ឋាគារ ភោជនីយដ្ឋាននៅ​ខេត្ត​ព្រះ​សីហ​នុ សៀមរាប ពិសេស​អភិវឌ្ឍន៍​នៅ​ភូមិ​លំហែ​នៅ​ខេត្តសៀមរាប បង្កើត​ទីក្រុង​ថ្មី និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា ។

លោក លី​ន ស៊ូ​ម៉ី​ញ បាន​បន្ត​ថា​ ក្រុមហ៊ុន​លោកចង់​បង្កើត​វិទ្យាស្ថាន​អាកាសចរណ៍​ស៊ី​វិល​នៅ​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​ក៏​មានការ​ចាប់អារម្មណ៍​នឹង​ធ្វើការ​សិក្សា​វិនិ​យោគ​នៅព្រលាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង សៀមរាប បាត់ដំបង ព្រះ​សីហ​នុ និង​ខេត្ត​មួយ​ចំនួនទៀត​នៅ​ភូមិភាគឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព