ជនសកម្មប្រយុទ្ធ១៧នាក់ បានត្រូវស្លាប់ក្នុងប្រតិបត្តិការពិសេសចំនួន២ ដែលធ្វើឡើងដោយមន្ត្រីអនុវត្តច្បាប់នៅរដ្ឋអុីនហ្គូជី ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៨ មីនា កន្លងមក ។ ប្រតិបត្តិការនោះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណៈកម្មាធិការស៊ើបអង្កេត និងក្រសួងមហាផ្ទៃរួមទាំងក្រសួងការពារប្រទេសរុស្ស៊ី ។ អ្នកនាំពាក្យគណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី លោក Nikolai Sintsov និយាយឱ្យដឹងថា ប្រតិបត្តិការពិសេសនោះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តលើការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះមួយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ មករា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស៣៧នាក់ និងជាង១០០នាក់ទៀតរងរបួស ។
ក្នុងការប៉ះទង្គិចគ្នា សមាជិកនៃភ្នាក់ងារសន្តិសុខសហព័ន្ធ FSB ២នាក់ និងអ្នកទទួលខុសត្រូវម្នាក់របស់ក្រសួងមហាផ្ទៃរុស្ស៊ីក៏ត្រូវស្លាប់ដែរ៕
ចែករំលែកព័តមាននេះ