ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អឺរ៉ុប​មាន​ទំនុកចិត្ត​ចូល​មក​កម្ពុជា ដោយ​​គ្មានពាក់ម៉ាស់​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ប្រទេស​បែក​អឺរ៉ុប​បាន​ឆ្លងកាត់​ប្រទេស​វៀតណាម​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុង​ក្រុង​បា​វិត ហាក់បីដូច​មាន​ជំនឿ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មានការ​ភ័យ​ខ្លាច​ឆ្លង​នូវ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វី​ដ​១៩​នោះ​ទេ គឺ​ភ្ញៀវ​ទាំងអស់​ជឿជាក់​ថា​កម្ពុជា​គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ ដូច្នេះ​ពួក​គេ​ក៏​មិន​ចាំបាច់​ពាក់​ម៉ាស់​ដែរ​។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត…

ខេត្តស្វាយរៀង ៖ ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ប្រទេស​បែក​អឺរ៉ុប​បាន​ឆ្លងកាត់​ប្រទេស​វៀតណាម​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុង​ក្រុង​បា​វិត ហាក់បីដូច​មាន​ជំនឿ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មានការ​ភ័យ​ខ្លាច​ឆ្លង​នូវ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វី​ដ​១៩​នោះ​ទេ គឺ​ភ្ញៀវ​ទាំងអស់​ជឿជាក់​ថា​កម្ពុជា​គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ ដូច្នេះ​ពួក​គេ​ក៏​មិន​ចាំបាច់​ពាក់​ម៉ាស់​ដែរ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អុឹម បុត្រ ប្រធាន​ក្រុមការងារ​ច​ត្តា​ឡី​ស​ក័​ប្រចាំ​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​អន្តរជាតិ​មាន​ផ្ទុះ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​មក នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុង​ក្រុង​បា​វិត គឺ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​បាន​ចេញចូល​ធម្មតា ហើយ​មន្ត្រី​ច​ត្តា​ឡី​ស​ក័​បាន​ដាក់​ម៉ាស៊ីន​ស្គែ​ន​ពិនិត្យ​រក​មេរោគ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ពុំ​ទាន់​ឃើញ​មានការ​សង្ស័យ​ទៅ​លើ​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២០​នេះ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​នេះ​យើង​បែងចែក​ការ​ត្រួតពិនិត្យ​ជា​ពី​កន្លែង​គឺ​ឲ្យ​ភ្ញៀវ​ចូល​តាម​ច្រក​បញ្ជរ​ដែល​មាន​ដាក់​ម៉ាស៊ីន​ស្គែ​ន​និង​អ្នក​ដើរ ឬ​ភ្ញៀវ​ដែល​ជិះ​ម៉ូតូ យើង​មាន​មន្ត្រី​ច​ត្តា​ឡី​ស័ក​ត្រួតពិនិត្យ​តាម​ម៉ាស៊ីន​ស្ទង់​កំ​ដៅ ធ្វើ​យ៉ាងណា​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ភ្ញៀវ ដើម្បី​ទប់ស្កាត់​និង​ការពារ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ប្រទេស​អឺរ៉ុប​ភាគច្រើន​គឺ​ពួក​គាត់​មាន​ជំនឿ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ការ​ត្រួតពិនិត្យ និង​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​(​កូ​រ៉ូ​ណា​វីរុស​)​នៅ​កម្ពុជា គឺ​គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ ទើប​ពួក​គាត់​មិន​មាន​ពាក់​ម៉ាស់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ