ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល​ចុះ​រក​ចំណី​​តាម​បឹងបួរ​ក្បែរ​អាង​ត្រពាំង​ថ្ម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល កំពុង​ស្នាក់​នៅ​រក​ចំណី​តាម​បឹងបួរ​ប្រឡាយ​ក្បែរ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ហើយ​អាជ្ញាធរ​ស្រុក​កំពុង​យកចិត្តទុកដាក់​ការពារ ។ លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល កំពុង​ស្នាក់​នៅ​រក​ចំណី​តាម​បឹងបួរ​ប្រឡាយ​ក្បែរ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ហើយ​អាជ្ញាធរ​ស្រុក​កំពុង​យកចិត្តទុកដាក់​ការពារ ។

លោក​វរសេនីយ៍ឯក​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ប្រាប់​ថា ជាក់ស្តែង​នៅ​រដូវប្រាំង​នេះ​ឃើញ​មាន​សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល​រក​ចំណី​នៅ​តាម​បឹងបួរ ប្រឡាយ ក្បែរ​អាង​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ ។ ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តម​សេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នគរបាល​ស្រុក​ភ្នំស្រុក កំពុង​ការពារ​ថែរក្សា​សត្វ​ស្លាប​ទាំងនោះ​មិន​ឱ្យ​ជន​ណាមួយ​ទាក់ ឬ​ចាប់​ឡើយ ។

សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល​ដែល​មាន​វត្តមាន​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក​នេះ ចុះ​រក​ចំណី​តាម​បឹងបួរ និង​ប្រឡាយ វាលស្រែ ដែល​ប្រជា​កសិករ​ភ្ជួរ​រាស់ ។ ជា​រៀង​រាល់​ឆ្នាំ​សត្វ​ស្លាប​តែងតែ​ចុះ​រក​ចំណី​នៅ​ទីនោះ ។

លោក​យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បញ្ជាក់​ថា​៖ ហ្វូង​សត្វ​ស្លាប​ដែល​ចុះ​រក​ចំណី​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក​នេះ មាន​ដូច​ជា​សត្វ​ច​ង្ក្រៀ​ល​ខ្យង ក្រសារ ទុង កុក ប្រវឹក ប្រ​វែក ក្អែកទឹក ក្អែកគោក ត្រយង ខ្វែក ស្មោញ ចចាត​និង​សត្វ​ដែល​កម្រ​ជា​ច្រើន​ប្រភេទ​ទៀត ។

លោក​អភិបាលស្រុក​ថ្លែង​ថា​៖ «​សត្វ​ស្លាប​ដែល​កំពុង​រកស៊ី​ចំណី​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ភ្នំស្រុក​នេះ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​យកចិត្តទុកដាក់​ការពារ​អភិរក្ស​ទុក ភាគច្រើន​ជា​សត្វ​រស់នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ហើយ​ជា​សត្វ​ស្លាប​កម្រ​ដែល​កំពុង​អភិរក្ស​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ