ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឧក្រិដ្ឋ​​កម្ម​ថៃ​​​​គាំទ្រ​​ការ​​នៅក្រៅឃុំ​​ដោយ​បង់​ប្រាក់​​ធានាសំរាប់​​លោក​​ចាទុផន ​តែ​ហាម​​ធ្វើ​​នយោ​បាយ​​5ឆ្នាំ

13 ឆ្នាំ មុន

តុលាការ​ឧក្រិដ្ឋ​​​កម្មថៃ កាលពីថ្ងៃទី​២៨ ធ្នូ បានសំរេច​​មិនលុបចោល​វិញ​នូវការ​ឱ្យ​​នៅក្រៅ​ឃុំ​​ ដោយ​ការបង់ប្រាក់​​ធានា​សំរាប់​លោក​ចាទុ​ផន ព្រំផាន់ ​ជា​មេដឹកនាំ​​​ក្រុមអាវ​ក្រហមសំខាន់​មួយរូប ​និងជា​សមាជិក​​សភាគណបក្ស​​ភឿថៃ ​ប៉ុន្តែ​​តុលាការ​​នោះ​បាន​ដាក់​លក្ខខណ្ឌ​​ហាម​​លោក​ចាទុផន មិន​ឱ្យចូល​​រួមក្នុង​​ការប្រមូល​ផ្តុំ​​ និង​​ធ្វើ​សកម្ម​ភាព​ផ្នែក​នយោបាយ​​រយៈ​ពេល​​៥​ឆ្នាំ ។

តុលាការ​ឧក្រិដ្ឋ​​​កម្មថៃ កាលពីថ្ងៃទី​២៨ ធ្នូ បានសំរេច​​មិនលុបចោល​វិញ​នូវការ​ឱ្យ​​នៅក្រៅ​ឃុំ​​ ដោយ​ការបង់ប្រាក់​​ធានា​សំរាប់​លោក​ចាទុ​ផន ព្រំផាន់ ​ជា​មេដឹកនាំ​​​ក្រុមអាវ​ក្រហមសំខាន់​មួយរូប ​និងជា​សមាជិក​​សភាគណបក្ស​​ភឿថៃ ​ប៉ុន្តែ​​តុលាការ​​នោះ​បាន​ដាក់​លក្ខខណ្ឌ​​ហាម​​លោក​ចាទុផន មិន​ឱ្យចូល​​រួមក្នុង​​ការប្រមូល​ផ្តុំ​​ និង​​ធ្វើ​សកម្ម​ភាព​ផ្នែក​នយោបាយ​​រយៈ​ពេល​​៥​ឆ្នាំ ។​
កាលពីថ្ងៃទី​២៧ ធ្នូ ​កន្លង​មក លោក Tharit  Pengdit អគ្គ​នាយក​​​នាយកដ្ឋាន​​ស៊ើប​ការ​ណ៍ពិសេស​​ (DSI) បានទទូចសុំ​​ឱ្យលុបចោល​ការ​អនុ​ញ្ញាត​​​ឱ្យនៅក្រៅ​ឃុំ​ ដោយ​​ការបង់​ប្រាក់​​​ធា​នា​​សំរាប់​លោក​ចាទុ​ផន ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​​ដែល​លោក​ត្រូវ​ចោទ​ប្រកាន់​​​ពីបទ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិនពិត​​ក្នុង​គោលបំណង​​ឱ្យជះ​​ឥទ្ធិ​ពល​​លើការ​ធ្វើ​អង្កេត​ការ​ណ៍​​​ចោទប្រកាន់​​​​លោកពីបទ​​ភេរវ​កម្ម​​​ពាក់​ព័ន្ធ​​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិ​បាល​ លោកអាប់ភីស៊ីត ​ដោយ​ក្រុម​​​បាតុករ​​អាវ​ក្រហម​​កាលពីខែ​​មេសា​ និង​​ខែ​ឧសភា ​កន្លង​ម​ក។ ​លោក Tharit អះអាង​ថា ​លោកចា​ទុ​ផន ​ដែល​ត្រូវ​​បាន​ចោទប្រកាន់​​ពីបទ​​ភេរវ​កម្ម​​ និង​ពី​បទញុះ​ញុង​​ឱ្យមាន​​ភាព​​ចលាចល​បានរំលោភ​បំពាន​លក្ខខណ្ឌ​សំរាប់​ការដោះលែង​លោក​បណ្តោះ​អាសន្ន​ ។ DSI បានចាត់​វិធានការ​​ប្រឆាំង​​លោកចាទុផន ​ក្រោយ​ពី​​លោក​​​​បានអះ​អាង​ថា រូបលោក​បាន​ទទួល​លទ្ធ​ផល​ពីការ​ស៊ើប​អង្កេតដែល​​​បង្ហាញ​ថា ​កង​ទាហាន​ជាអ្នក​​ទទួល​ខុសត្រូវ​​ចំពោះ​ការ​ស្លាប់​​បាតុករ​អាវ​ក្រហម និង​​បុគ្គលិក​ជួយសង្គ្រោះ​​នៅវត្ត Pathum Wana- ram កាលពីខែ​ឧសភា កន្លង​មក៕