ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ចាប់​បាន​​ម្នាក់ សួរនាំ​ចុះឡើង​បែក​ធ្លាយ​​មេខ្លោង​ទាំង​សំបុក​ដ៏​កក្រើក​ស្រុក​កំ​រៀង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង…

ខេត្តបាត់ដំបង ៖ បើ​យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មាន ឈ្មោះ កៃ លឿង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ហើយ​ជន​នេះ​ត្រូវ​ឃាត់ខ្លួន​ដំបូង​គេ និង​ដកហូត​វត្ថុ​តាង​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ICE (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច និង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​អក្សរ Wy មួយ​ចំនួន​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ក្រោយ​ពី​សាកសួរ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ផ្សេង​ទៀត ។ ហើយ​ជន​ទាំង​៦​នាក់​នោះ​មាន ១-​ឈ្មោះ ម៉ី សា​រិ​ន ហៅ​ឌុ​ង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ (​មេខ្លោង​) ២-​ឈ្មោះ ឆេ​ង ភ័​ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៣-​ឈ្មោះ ទេព វិ​ឆៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៤-​សេង សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៥-​ឈ្មោះ​ប៉ិក ពៀ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៦-​ឈ្មោះ​សោម សុខ​គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ពួក​គេ​ស្នាក់​នៅ​ជាមួយ​គ្នា​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មេខ្លោង ព្រមទាំង​កូនចៅ​មួយ​សំបុក​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន​ទៀង​ដូច​ជា ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ICE (​ម៉ា​ទឹកកក​) ចំនួន​៤៨​កញ្ចប់ មាន​ទម្ងន់ ៨៦,៧៦​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម អក្សរ WY (​យ៉ា​ម៉ា​) ចំនួន​៦៩៣​គ្រាប់​, រថយន្ត​ចំនួន​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហ្វ័​ត និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ិ​ស RX300, ប្រាក់​ដុល្លារ​ចំនួន​ជាង​២៤,៥០០​ដុល្លារ​, ប្រាក់​បាត​ថៃ​ចំនួន​ជាង​៨៣,៩០០​បាត​, ប្រាក់​ខ្មែរ​ជាង​២៧​លាន​រៀល​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២ និង​គ្រឿងអលង្ការ​ជា​ច្រើន​ទៀត​ផង​ដែរ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ​ទាំង​នោះ​ហើយ និង​កំពុង​ចាត់ការ​តាម​នីតិវិធី ហើយ​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​ក្រុម​ជូ​ញ​ដូរ​គ្រឿង​ញៀន​ដ៏​កក្រើក​ស្រុក​កំ​រៀង​នេះ​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ