ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ព្រហ្មទណ្ឌ ថយ​ចុះ​ជាង​២០០​​លើក បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ បទល្មើស​ព្រហ្មទណ្ឌ កើត​មាន ៨៣៨​លើក​/១.០៤៦​​លើក ថយ​ចុះ​ចំនួន​២០៨​លើក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ បទល្មើស​ព្រហ្មទណ្ឌ កើត​មាន ៨៣៨​លើក​/១.០៤៦​​លើក ថយ​ចុះ​ចំនួន​២០៨​លើក (​ស្លាប់​៣៣​នាក់​/ ៤៥​នាក់​, របួស​១១៧​នាក់​/២៣២​នាក់​) ក្នុង​នោះ បទល្មើស​ឧក្រិដ្ឋ ១០៨​លើក​/១៣៩​លើក ថយ​ចុះ​៣១​លើក និង​បទល្មើស​មជ្ឈិម ៧៣០​លើក​/៩០៧​លើក ថយ​ចុះ ១៧៧​លើក បើ​ធ្វើការ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨​កន្លង​មក ។

របាយការណ៍ បាន​បន្ត​ថា មួយ​ឆ្នាំ​កន្លង​មកនេះ សមត្ថកិច្ច​បាន​ខិតខំ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន ៧៤៩​ករណី ស្មើនឹង ៨៩,៣៧% នៃ​បទល្មើស​រួម ឃាត់ខ្លួន ១.០៨៩​នាក់ (​បង្ក្រាប​ជាក់ស្តែង ៥៩៨​ករណី ឃាត់ខ្លួន ៨១៨​នាក់ និង​បង្ក្រាប​ដោយ​ស៊ើបអង្កេត ១៥១​ករណី ឃាត់​ខ្លួន ២៧១​នាក់​) ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ ៨៩​ករណី ឃាត់ខ្លួន ១៦២​នាក់ និង បទល្មើស​មជ្ឈិម ៦៦០​ករណី ឃាត់ខ្លួន ៩២៧​នាក់​។

ក្រៅពី​នេះ​បង្ក្រាប​តាម​ដីកា ១៧​ដីកា ឃាត់ខ្លួន ១៨​នាក់ (​បទល្មើស​ឧក្រិដ្ឋ ១​ករណី ១​នាក់ និង​បទល្មើស​មជ្ឈិម ១៦​ករណី ១៧​នាក់​) ជនសង្ស័យ និង​វត្ថុ​តាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​។

របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​បទល្មើស​គ្រឿងញៀន​បង្ក្រាប បាន​២.២៧៧​ករណី​/២.០២៣​ករណី កើន ២៥៤​ករណី ឃាត់ខ្លួន ៤.៧៦១​នាក់​/៣.៦៧០​នាក់ (​ស្រី ២៦៤​នាក់​) កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ក្នុង​នោះ ករណី​ជួញដូរ​គ្រឿងញៀន ១.២២៣​ករណី ឃាត់ខ្លួន ២.០៤៥​នាក់​(​ស្រី ៩៩​នាក់​), ករណី​ប្រើប្រាស់​គ្រឿងញៀន ១.០៥៤​ករណី ឃាត់ខ្លួន ២.៧១៦​នាក់ (​ស្រី ១៦៥​នាក់​) និង​ឃាត់ តាម​ដីកា ៧​ដីកា ឃាត់ខ្លួន ៧​នាក់​។

ក្រៅពី​នោះ បាន​បើក​កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន នៅ​តាម​ក្លឹ​ប​កំសាន្ដ​ធំ​ៗ​ចំនួន​៣​គឺ​៖ នៅ​មជ្ឈមណ្ឌល កំសាន្ដ​រ៉ក់ ឃាត់ខ្លួន ចំនួន ៣១១​នាក់ (​ស្រី ៥៥​នាក់​), ក្លឹ​ប​កំសាន្ដ​ម៉ៃ​អា​មី ឃាត់ខ្លួន ចំនួន ៥០​នាក់ (​ស្រី ១២​នាក់​) និង​ក្លឹ​ប​លុ​ច​សារី ឃាត់ខ្លួន ចំនួន ៤០៨​នាក់ (​ស្រី ១៨២​នាក់​) កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សរុប​ចំនួន ៤១​នាក់ និង​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ កម្ពុជា ចំនួន ៤៥​នាក់​។

ចំណែក ល្បែងស៊ីសង​ខុសច្បាប់ បង្ក្រាប​បាន​៩៤​ករណី ឃាត់ខ្លួន​៤៨៦​នាក់ (​ស្រី ១១០​នាក់​) កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន ៨៥​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ ៤០១​នាក់​។

ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ៖ បង្ក្រាប​បាន ៤៧​ករណី ឃាត់ខ្លួន ១០៤​នាក់ ស្រី ៣៨​នាក់ (​ជនបរទេស ៥​នាក់​) រួម​មាន ករណី​រួម​ភេទ​ជាមួយ​អនីតិជន ២៨​ករណី ឃាត់​ខ្លួន ២៩​នាក់​, ករណី​អាជីវកម្ម​ផ្លូវភេទ ២​ករណី ឃាត់ខ្លួន ២​នាក់​, ករណី​សញ្ចារ​កម្ម ៧​ករណី ឃាត់​ខ្លួន ៦១​នាក់ (​ស្រី ៣៥​នាក់​), ប្រព្រឹត្ដ​អំពើ​អាស ៦​ករណី ឃាត់ខ្លួន ៦​នាក់​, ករណី​នាំ​ចេញ​ដោយ​មិន ស្របច្បាប់​សម្រាប់​ឆ្លង​ដែន ៣​ករណី ឃាត់ខ្លួន ៥​នាក់ (​ស្រី ៣​នាក់​) និង​ករណី​ផលិត​រូបភាព​អាស អាភាស ១​ករណី ឃាត់ខ្លួន ១​នាក់​។ ជនសង្ស័យ និង​វត្ថុ​តាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ និង​រំដោះ​នារី​រង​គ្រោះ ចំនួន ៦០​នាក់ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៣៣​នាក់ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​២៧​នាក់​។

ក្រៅពី​នេះ​បាន​សហការ​បង្ក្រាប​ករណី​សញ្ចារ​កម្ម ៤​ករណី ឃាត់ខ្លួន ៨​នាក់ (​ស្រី ៦​នាក់​) ប្រគល់​ជូន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ អនីតិជន ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា រដ្ឋបាល រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង​អញ្ជើញ សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ