ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​ចាប់អារម្មណ៍​ខ្ពស់​លើ​ការ​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​គ្រប់​ជំនាញ​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្សេង​ទៀត​មានការ​ចាប់អារម្មណ៍​ខ្ពស់ ក្រោយ​បាន​ទស្សនា​ឈុត​ឆាក​សម្តែង​របស់​ក្រុម​និស្សិត​ដូច​គ្នា​ក្នុង​កម្មវិធី​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​» ក៏​ព្រោះតែ​កម្មវិធី​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​សម្តែង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​មាន​តាំងពី​បុរាណកាល​មក ។ កម្មវិធី​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​ក្នុង​ការ​សម្តែង​រឿង…

រាជធានី​ភ្នំពេញ ៖ និស្សិត​គ្រប់​ជំនាញ​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្សេង​ទៀត​មានការ​ចាប់អារម្មណ៍​ខ្ពស់ ក្រោយ​បាន​ទស្សនា​ឈុត​ឆាក​សម្តែង​របស់​ក្រុម​និស្សិត​ដូច​គ្នា​ក្នុង​កម្មវិធី​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​» ក៏​ព្រោះតែ​កម្មវិធី​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​សម្តែង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​មាន​តាំងពី​បុរាណកាល​មក ។

កម្មវិធី​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​ក្នុង​ការ​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​» ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បណ្តា​និស្សិត​នេះ​បាន​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន កាលពី​ពេល​កន្លង​មក​ថ្មី​នេះ ដោយ​មានការ​ចូលរួម​លោកគ្រូ​-​អ្នកគ្រូ ដែល​ជា​ថ្នាក់ដឹកនាំ​ក្នុង​កម្មវិធី​នេះ រួម​នឹង​មានការ​ចូល​រួ ម​ពី​សិស្ស​និស្សិត​ជា​ច្រើន​រូប និង​បណ្តា​សាកលវិទ្យាល័យ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

ក្នុង​ឱកាស​ក៏​មានការ​សម្តែង​របស់​និស្សិត​ឆ្នើម​របស់​សាកលវិទ្យាល័យ​ន័​រ​តុ​ន លោកគ្រូ និង​អ្នកគ្រូ ដែល​ជា​អ្នក​បណ្តុះបណ្តាល​ដល់​ក្រុម​និស្សិត​ទាំងអស់​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា នៅ​ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ក្រុម​និស្សិត​នៃ​ការ​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​» ថា គឺជា​ការ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​សម័យ​បុរាណ ហើយ​ការ​សម្តែង​នេះ​ក៏​ជា​ការ​បង្កើត​កម្មវិធី​សប្បាយ​មួយ​ផង​ដែរ​សម្រាប់​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ដែល​ត្រៀមប្រឡង​ឆមាស​នា​ពេល​ខាង​មុខ ។

ចំណែក លោក ចាំង វណ្ណ​ហ៊ុយ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជំនាញ​ស្ថាបត្យកម្ម បាន​លើក​ឡើង​ទាំង​អារម្មណ៍​សប្បាយ​រីករាយ​ថា ៖«​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នៃ​ការ​សម្តែង​រឿង ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ក្នុង​នាម​ខ្ញុំ​ជា​និ​ស្សត​ផ្នែក​ស្ថាបត្យកម្ម ដែល​មាន​ចូលរួម និង​សម្តែង​ជា​តួអង្គ «​សេនាប្រមុខ​» ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​-​អ្នកគ្រូ ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​» ។

សូម​ជម្រាប​ថា បើ​តាម​សំដី​របស់​និស្សិត ចាំង វណ្ណ​ហ៊ុយ បាន​ឲ្យ​ទៀត​ថា និស្សិត​ដែល​ចូលរួម​ក្នុង​ការ​សម្តែង​ទាំងអស់ គឺ​មិន​ត្រូវ​បាន​ចំណាយ​ថវិកា​អ្វី​ទាំងអស់ រួម​ទាំង​សម្លៀក​បំពាក់ គឺ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជា​អ្នករ៉ាប់រង ។

និស្សិត​ម្នាក់​ទៀត​សិក្សា​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​មួយ ដែល​ជា​អ្នក​ទស្សនា​សកម្មភាព​សម្តែង​របស់​ក្រុម​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន អំពី​ការ​សម្តែង​រឿង «​ព្រេង​និទាន និង​ប្រវត្តិសាស្ត្រ​ខ្មែរ​» បាន​ឲ្យ​ដឹង​ដែរ​ថា រូប​គាត់​ពិតជា​សប្បាយ​ជា​ខ្លាំង នៅ​ពេល​ដែល​សាកលវិទ្យាល័យ​តែងតែ​បង្កើត​កម្មវិធី​ប្លែក​ៗ ជា​ពិសេស​ការ​សម្តែង​រឿង​ប្រ​វត្ត​សាស្ត្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គាត់​បាន​រលឹក និង​ដឹង​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជានា​សម័យ​បុរាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ