នាំ​ភ្ញៀវ​ទេសចរ​បរទេស​​ជិះ​លើ​នាវា​វេ​ស្ទើ​ដាម ដើរ​ទស្សនា​សម្រស់​រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចុះ​ពី​នាវា​វេ​ស្ទើ​ដាម ​ដើរទស្សនា​នៅ​ទូ​ទាំង​រាជធានី​តាម​រយៈ​រថយន្តក្រុង​សាធារណៈ មុន​នឹង​ពួក​គាត់​​ត្រឡប់​ទៅ​ប្រទេស​រៀង​ៗ​ខ្លួន​វិញ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​នេះ នឹង​នាំ​​ភ្ញៀវទេសចរ​​បរទេសដែល​​ចុះ​ពី​លើ​នាវា​វេស្ទើដាម​ ​មក​សម្រាក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ទស្សនា​តាម​រមណីយដ្ឋាន តាម​ដង​ទន្លេ មុខ ព្រះ​បរមរាជវាំង និង​កន្លែង​ផ្សេង​ៗ​ទៀត មុន​ពេល​​ពួកគាត់​​ត្រឡប់​ទៅ​កាន់​ប្រទេស​រៀងៗខ្លួន​​វិញ ដើម្បី​បង្ហាញ​ពី​ភាព​រីក​ចំរើន​របស់​រាជធានី​ភ្នំពេញ​។

សូម​រំលឹក​ថា ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​ខាងលើ​នេះត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​យ៉ាង​ម៉តចត់ ពី​មន្ត្រី​ក្រសួងសុខាភិបាល​ថា​ គ្មាន​រោគ​សញ្ញា​ពាក់ព័ន្ធ​នឹង​វីរុស Covid-19 នោះ​ឡើយ ក្រោយ​ចុះ​ពីលើ​​នាវា​ទេសចរ​​ទេសចរ​ ដែលមាន​ដឹក​មនុស្ស​សរុប​ជាង​២​ពាន់​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វី​លី​ពី​ន ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ហ្គាំ​(​អា​មេ​រិ​ក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ថា ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​ ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ