ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​អេ​បូ​ឡា​ទេ ទោះ​បី​កើត​មាន​នៅ​ភូមា​១​ករណី​ និង​វៀត​ណាម​២​ករណី​ក្តី​ (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ា​ន់ បាន​មាន​ប្រសាសន៍​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២០ សីហា រោគ​សញ្ញា​សង្ស័យ​ថា មាន​ឆ្លង​ជំងឺ​អេ​បូ​ឡា​នៅ​កម្ពុជា​នោះ មិន​ទាន់​មាននៅ​ឡើយ​ទេ ខណៈ​ជំងឺ​នេះ​មានការ​សង្ស័យ​មួយ​ករណី​កើត​មាននៅ​ប្រទេស​ភូមា និង ពីរ​ករណី​នៅ​ក្នុង​ប្រទេស​វៀតណាម ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ទៀត​ថា ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​ថ្មី​នេះ និង​បាន​បន្ត​តាមដាន​កា​រវិ​វត្ត​ទាំង​នៅ​អាហ្វ្រិក​ខាងលិច ក៏​ដូច​ជា​ក្នុង​តំបន់​ពិសេស​ប្រទេស​ជិតខាង​កម្ពុជា​ដូច​ជា ថៃ វៀតណាម ឡាវ និង​ប្រទេស​ភូមា ជាដើម ។ លោក​ប្រធាន​នាយកដ្ឋាន​បន្ត​ថា ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ ក្រសួងសុខាភិបាល​បាន​ដាក់​ប្រព័ន្ធ​និង​មន្ទីរពិសោធន៍​តាមដាន​អ្នកដំណើរ ឆ្លងកាត់​នៅ​តាម​ព្រំដែន ជា​ពិសេស​អ្នកដំណើរ​ដែល​មក​ពី​ប្រទេស​ដែល​ផ្ទុះ​ជំងឺ​អេ​បូ​ឡា ។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​បាន​និង​កំពុង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ដែល​ក្រសួង​ធ្លាប់​បាន​ចាត់វិធានការ​ក្នុង​ការ​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី និង​ជំងឺឆ្លង​ដទៃ​ផ្សេង​ទៀត​នា​ពេល​កន្លង​មក ។

បើ​តាម​លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ា​ន់ រោគ​សញ្ញា​សង្ស័យ​ជំងឺ​អេ​បូ​ឡា​មាន​ដូច​ជា គ្រុនក្តៅ​ភ្លាម​ៗ​លើស​ពី​៣៨​អង្សា ឈឺក្បាល ក្អួត រាក ឈឺ​សាច់ដុំ និង​មាន​កន្ទួល​លើ​ស្បែក ប៉ុន្តែ​រោគ​សញ្ញា​ទាំងនេះ​ក៏​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ជនសង្ស័យ​ធ្លាប់​អញ្ជើញ​មក​ពី​ប្រទេស​ដែល​ផ្ទុះ​ជំងឺ​អេ​បូ​ឡា ឬ​ធ្លាប់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ប្រភេទ​ថ្មី​នេះ ។ គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​អេ​បូ​ឡា​បាន​សម្លាប់​មនុស្ស​១២២៩​នាក់ ហើយ​នៅ​អាហ្វ្រិក​ខាងលិច ជា​ពិសេស​ប្រទេស​លី​បេ​រី​យ៉ា ហ្គី​ណេ និង​ប្រ​ទេ​សៀ​រ៉ា​ឡេ​អូន ៕

ប្រភពវីដេអូពីទំនើបភាវូបនីយកម្មខ្មែរ The Modernization of Cambodia
ទស្សនា១០នាទីអាចអោយអ្នកជៀសផុតពីជំងឺអេបូឡា­!