ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ចុះ​លាង​សំអាត​ផ្លូវ​២​ខ្សែ​ក្នុង​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​តា​ខ្មៅ និង​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ព្រមទាំង​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ធ្វើការ​បាញ់​សំអាត​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្រុង​តា​ខ្មៅ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី…

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​តា​ខ្មៅ និង​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ព្រមទាំង​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង ធ្វើការ​បាញ់​សំអាត​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្រុង​តា​ខ្មៅ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក អុល ប៊ុ​ណ្ណា ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។

ក្នុង​ប្រតិបត្តិការ​ណ៌​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ គោលដៅ​ទី​១ ធ្វើការ​បាញ់​សំអាត​ផ្លូវ​ពី​រង្វង់​មូល​តា​ខ្មៅ ទៅ​ដល់​ស្តុ​ប​A៩ និង​គោលដៅ​ទី​២ សម្អាត​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ​។ ក្នុង​ការ​លាង​សម្អាត​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៨​គ្រឿង សរុប​ប្រើប្រាស់​ទឹក​ចំនួន​២៥​គ្រឿង និង​លាង​សម្អាត​ផ្លូវ​ទាំង​២​ខ្សែ ដែល​មាន​ប្រវែង​សរុប​១.៥០០​ម៉ែត្រ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ