ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​មាន​ករណី​ប្លន់​មាស​ពេជ្រ ​ពេល​នេះ​ចោរប្រដាប់​អាវុធ​ប្លន់​ក្រដាសអនា​ម័យ​ទៅ​វិញ

4 ឆ្នាំ មុន

ហុងកុង​៖ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស COVID-19 កំពុង​ធ្វើ​ឲ្យ​ពិភពលោក​កំពុង​ភ័យ​ព្រួយ​ខ្លាំង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ កុ​ម្ភៈនេះ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង តែ​នោះ​មិនមែន​ជា​ការ​ប្លន់​យក​ទ្រព្យសម្បតិ្ត​មាស​ពេជ្រ ឬ​ម៉ូតូ​​រថយន្ត​​អ្វី​នោះ​ទេ…

ហុងកុង​៖ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស COVID-19 កំពុង​ធ្វើ​ឲ្យ​ពិភពលោក​កំពុង​ភ័យ​ព្រួយ​ខ្លាំង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ កុ​ម្ភៈនេះ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង តែ​នោះ​មិនមែន​ជា​ការ​ប្លន់​យក​ទ្រព្យសម្បតិ្ត​មាស​ពេជ្រ ឬ​ម៉ូតូ​​រថយន្ត​​អ្វី​នោះ​ទេ ។

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​ខ្លី នៅ​ហុងកុង​បាន​ប្លន់​យក​នូវ​ក្រដាសអនាម័យ ឬ​ក្រដាស់​បង្គន់​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០០០ ដុល្លារ​ហុងកុង (​ជាង​៧៤​ដុល្លារ​អា​មេ​រិ​ក​) ខណៈ​ដែល​ការ​ភ័យ​ស្លន់ស្លោ​ដោយសារ​វីរុស COVID-19 ហាក់​ពុំ​មាន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរស្បើយ​ទេ និង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​១៧៧៥​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ កុ​ម្ភៈ​នេះ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post បាន​ឲ្យ​ដឹង​ថា​ករណី​នេះ​បាន​កើតឡើង​ដោយ​មាន​បុរស​ពាក់​ម៉ាស់​បី​នាក់​បាន​លួច​ក្រដាសអនាម័យ​ចំនួន​៦០០​ដុំ​ក្នុង​កញ្ចប់​ប្រហែល​៥០​កញ្ចប់​ពី​បុរស​អ្នក​ចែកចាយ​ម្នាក់​នៅ​ខាងក្រៅ​ហាង Wellcome នៅ​វេលា​ប្រហែល​ម៉ោង​៦​ព្រឹក​ថ្ងៃ​ច័ន្ទ​។ ប៉ូ​លិសបាន​និយាយ​ថា​បុរស​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ប្រដាប់​ដោយ​កាំបិត​។

ឧប្បត្តិ​ហេតុនេះ​កើតឡើង​បន្ទាប់​ពី​មានការ​ភ័យ​ស្លន់ស្លោ​ជា​ច្រើន​ស​ប្តា​ហ៍​ក្នុង​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នានា​នៅ​ទូ​ទាំង​ទីក្រុង បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អារាម​តាម​អុី​ន​ធើរ​​ណេ​ត​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ខ្វះខាត​ទំនិញ​សំខាន់​ៗ​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិនដីគោក​នោះ ។

ប៉ូ​លិ​ស​ហុងកុង​កំពុង​តែ​តាម​ប្រមាញ់​ក្រុម​ក្មេង​ទំនើង​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​យក​ក្រដាស​បង្គន់​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ទីក្រុង​ហុងកុង​បាន​កត់ត្រា​ករណី​ឆ្លង​ទី​៥៧​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ហើយ​មាន​អ្នក​ស្លាប់​ម្នាក់​នៅ​ទីក្រុង​ពាណិជ្ជកម្ម​មួយ​នេះ ខណៈ​នៅ​ទូ​ទាំង​ពិភពលោក​មនុស្ស​ជាង​៧​ម៉ឺន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​ជាង ១.៧០០ នាក់​បាន​ស្លាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ