ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​ផ្តល់​អំណោយ​ដល់​ស្ត្រី​ផ្ទុក​មេ​រោគ​អេដស៍​ក្រលំបាក

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ក្រោយ​ពី​កាសែត​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​អត្ថ​បទ ​អំពី​ស្ត្រី​ម្នាក់​​ផ្ទុក​មេ​រោគ​អេដស៍​ និង​កំពុង​រស់​​នៅ​យ៉ាង​លំបាក​វេទ​នា ​ជា​មួយ​កូន​ស្រី​ក្នុង​ភូមិ​កោះ​ផុស​ដី​ឥដ្ឋ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ទទួល​បាន​​ការ​អាណិត​អាសូរ​ ពី​សប្បុរស​ជន​​​ផ្តល់​​ជា​ថវិកា​​ និង​សំភារ​បន្ត​បន្ទាប់​ ។ អំណោយ​ដែល​សប្បុរស​ជន​ផ្តល់​​ជូន​​ស្ត្រី​ផ្ទុក​មេ​រោគ​អេដស៍​នោះ​រួម​មាន ​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ​​ជា​ប្រាក់​អំណោយ​តាម

ខេត្ត​កណ្តាល ៖ ក្រោយ​ពី​កាសែត​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​អត្ថ​បទ ​អំពី​ស្ត្រី​ម្នាក់​​ផ្ទុក​មេ​រោគ​អេដស៍​ និង​កំពុង​រស់​​នៅ​យ៉ាង​លំបាក​វេទ​នា ​ជា​មួយ​កូន​ស្រី​ក្នុង​ភូមិ​កោះ​ផុស​ដី​ឥដ្ឋ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ទទួល​បាន​​ការ​អាណិត​អាសូរ​ ពី​សប្បុរស​ជន​​​ផ្តល់​​ជា​ថវិកា​​ និង​សំភារ​បន្ត​បន្ទាប់​ ។ អំណោយ​ដែល​សប្បុរស​ជន​ផ្តល់​​ជូន​​ស្ត្រី​ផ្ទុក​មេ​រោគ​អេដស៍​នោះ​រួម​មាន ​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ​​ជា​ប្រាក់​អំណោយ​តាម​រយៈ​លោក​វ៉ាន់ សឿន អនុ​ប្រធាន​ក្រុម​ការ​ងារ​ស្រុក​សំរោង​ ខេត្ត​តាកែវ, កុមារា​សេង សុខ​វឌ្ឍនៈ ថវិកា​២០.០០០​រៀល មី​២​កេស ទឹក​ស៊ីអ៊ីវ​២​យួរ ទឹក​ត្រី​២​យួរ ។ អំណោយ​ទាំង​អស់​​នេះ​ត្រូវ​បាន​ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព ​នាំ​យក​ទៅ​ប្រគល់​​ឱ្យ​ស្រ្តី​ដែល​គួរ​ឱ្យ​អាណិត​នោះ​​ដល់​លំនៅ​ឋាន​តែ​ម្តង ។

អ្នក​ស្រី​ គោ សុភី អ្នក​ផ្ទុក​មេ​រោគ​អេដស៍​រួម​ទាំង​កូន​ស្រី​បាន​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ជា​ទី​បំផុត ​ដល់​​សប្បុរស​ជន​ដែល​បាន​ផ្តល់​ថវិកា និង​សំភារ​​ដល់​រូប​គាត់​ ​ដែល​កាយ​វិការ​ដ៏​សប្បុរស​ធម៌​នោះ​អ្នក​ស្រី និង​កូន​ស្រី​មិន​អាច​បំភ្លេច​បាន​ឡើយ ។ អ្នក​ស្រី​បាន​​​​​បួង​សួង​សុំ​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​​ក្នុង​លោក​តាម​ជួយ​បី​​បាច់​ថែរក្សា​​ដល់​សប្បុរស​ជន​​ទាំង​អស់​ឱ្យ​ជួប​​​ប្រទះ​តែ​សេច​ក្តី​សុខ​ចំរើន​ រក​ស៊ី​មាន​បាន​ និង​មាន​អាយុ​យឺន​យូរកុំ​បី​អាក់​ខាន​ឡើយ ។ គួរ​រំលឹក​ថា អ្ន​ក​ស្រី​គោ សុភី មាន​អាយុ​៣៣​ឆ្នាំ បាន​ចម្លង​មេ​រោគ​អេដស៍​ពី​ប្តី​អ្នក​ស្រី​​អស់​រយៈ​ពេលជា​​យូរ​ឆ្នាំ​មក​ហើយ​ ហើយ​​ក្រោយ​ពេល​ដែល​ប្តី​ស្លាប់​ទៅ​អ្នក​ស្រី​រស់​នៅ​យ៉ាង​លំបាក​វេទ​នា​ជា​មួយ​កូន​ស្រី​អាយុ​១២​ឆ្នាំ ។ ទោះ​បី​ជា​មាន​ជំងឺ​ក្នុង​ខ្លួន​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្រី​ខិត​​ខំ​តស៊ូ​ក្នុង​ជីវិត​ ដោយ​ដើរ​ស៊ី​ឈ្នួល​គេ​ដើម្បី​យក​កំរៃ​ចិញ្ចឹម​ជីវិត និង​ផ្គត់​ផ្គង់​កូន​ដែល​កំពុង​សិក្សា ។

អ្នក​ស្រី​និយាយ​ថា តាំង​ពី​ផ្ទុក​មេ​រោគ​អេដស៍​​មក​ អ្នក​ស្រី​មិន​បាន​ទៅ​ទទួល​ថ្នាំ​ដើម្បី​ពន្យារ​​ជីវិត​នោះ​ទេ ពី​ព្រោះ​អ្នក​ស្រី​​មាន​ការ​អៀន​ខ្មាស​ខ្លាំង​ណាស់​​ និង​ម៉្យាង​ទៀត​​ដោយ​សារ​ជីវ​ភាព​មាន​ការ​​លំបាក​ខ្លាំង​ពេក ​ទើប​គ្មាន​សោ​ហ៊ុយ​ធ្វើ​ដំណើរ​ទៅ​រក​សេវា​ថែ​ទាំ​សុខ​ភាព​ ។ អ្នក​ស្រី​​ គោ សុភី បាន​ថ្លែង​អំណរ​​គុណ​ផង​ដែរ ចំពោះ​សហ​ការី​កាសែត​កោះ​សន្តិ​ភាព​ដែល​បាន​ណែ​នាំ និង​បាន​ចុះ​ផ្សាយ​ក្នុង​​កាសែត​​​​អំពី​ទុក្ខ​លំបាក​របស់​អ្នក​ស្រី​ រួម​ទាំង​កូន​ស្រី​​​បាន​ដឹង​ឮ​ដល់​សប្បុរស​ជន​ ។ ជា​ថ្មី​ម្តង​ទៀត អ្នក​ស្រី​​​បាន​ថ្លែង​​អំណរ​គុណ​​ចំពោះ​សប្បុរស​ជន​ និង​​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​ដទៃ​ទៀត មេត្តា​សន្តោស​ប្រណី​ និង​ជួយ​ចែក​រំលែក​ការ​លំបាក​របស់​អ្នក​ស្រី និង​កូន​ដ៏​កំសត់​នេះ​ផង ហើយ​អ្នក​ស្រី​សូម​​សន្យា​​ថា នឹង​យក​អំណោយ​​របស់​សប្បុរស​ជន​ទៅ​ប្រើ​ប្រាស់​សំរាប់​ការ​សិក្សា​ និង​អនាគត​កូន​ស្រី ៕