ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ទី​១ រដ្ឋសភា ៖ ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​គណៈកម្មការ​អឺរ៉ុប​ដោយ​អយុត្តិធម៌

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អនុប្រធាន​រដ្ឋ​ទី​១ រដ្ឋសភា​បាន​បញ្ជាក់​ទៅ​កាន់​សហភាព​អឺរ៉ុប​ថា ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​គណៈកម្មការ​អឺរ៉ុប​ដោយ​អយុត្តិធម៌ ខណៈ​បណ្តា​ប្រទេស​លើ​សកលលោក កំពុង​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។…

ខេត្តកំពង់ធំ ៖ អនុប្រធាន​រដ្ឋ​ទី​១ រដ្ឋសភា​បាន​បញ្ជាក់​ទៅ​កាន់​សហភាព​អឺរ៉ុប​ថា ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​គណៈកម្មការ​អឺរ៉ុប​ដោយ​អយុត្តិធម៌ ខណៈ​បណ្តា​ប្រទេស​លើ​សកលលោក កំពុង​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។

ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា ខណៈ​លោក​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី​ចំនួន​២​ខ្នង នៅ​វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក ញឹក បាន​ខេ​ង អភិបាល​ស្តីទី​ខេត្តកំពង់ធំ បាន​លើក​ឡើង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី​ចំនួន​២​ខ្នង និង​សម​ទ្ធិ​ផល​នានា​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ថា ការ​ដាក់​សម្ភោ​ធ​អគារសិក្សា​ថ្ងៃនេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​លោក​បណ្ឌិត​ងួ​ន ញ៉ិល ចំពោះ​សំណូមពរ​របស់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ក្រ​វ៉ា បាក់​ស្នា​គគីរ​ធំ និង​ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ និង​ជា​រួម​សម្រាប់​ខេត្តកំពង់ធំ យើង​ទាំងមូល ។

លោក​បន្ត​ថា វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា បាន​កសាង​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​១៩៩៥ មាន​អគារ​ចំនួន ២​ខ្នង​១០​បន្ទប់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​អនុញាត​ឲ្យ​បើក​ជា​អនុ​វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៦ ។

ក្រោយមក លោក បណ្ឌិត ងួ​ន ញ៉ិល បាន​ផ្តល់​អគារសិក្សា​មួយ​ខ្នង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តល់​អគារសិក្សា​១​ខ្នង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់ អគារ​ទីចាត់ការ ១​ខ្នង អគារ​កាត់ដេរ ១​ខ្នង បច្ចុប្បន្ន​អគារ​កាត់ដេរ នោះ​បាន​ប្រែក្លាយ ជា​អគារសិក្សា​វិញ ។ ប៉ុន្តែ​ទោះបី​អគារសិក្សា​ទាំងអស់​មាន​រហូត ៤​ខ្នង​ស្មើរ​២០​បន្ទប់ ក៏​ដោយ​ក៏​នៅ​តែ​មានការ​ខ្វះ​បន្ទប់​សំរាប់​សិស្សានុសិស្ស សិក្សា​ដដែល ។ ដោយ​ពិនិត្យ​ឃើញ​ផ្ទាល់​អំពី​ស្ថានភាព​លំបាក​ខាងលើ​លោក​បណ្ឌិត ងួ​ន ញ៉ិល បាន​សម្រេច​ផ្តល់​អគារ​២​ខ្នង ១២​បន្ទប់ បន្ទប់​អនាម័យ​២​កន្លែង ជួសជុល​អគារ​ចាស់​ទាំង​៤​ខ្នង អគារ​ទីចាត់ការ​មួយ​ខ្នង របង​ខ្លោងទ្វារ និង​កែ​លំអ​ទីធ្លា​សាលា​ឡើង​វិញ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ២៣២,៦៦៨ ដុល្លារ​អា​មេ​រិ​ក ដែល​យើង​កំពុង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ប្រកបដោយ​ភាព​អ​ធឹ​ក​អធម​នៅ​ពេល​នេះ ។

ក្នុង​ន័យ​នេះ លោក​ឆ្លើយ​តប​ចំពោះ​ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​គណៈកម្មការ​អឺរ៉ុប​គឺជា​ភាព​អយុត្តិធម៌ និង​ប្រទេស​ជា​ច្រើន​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នៃ​ការ​កើតឡើង​នូវ​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ដែល​បណ្តាល​ឲ្យ​មានការ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ