ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​យប់​ឡើង​បាត់ តាម​ពិត​ទៅ​សុំ​បង្កាត់​​ស្នេហ៍​នឹង​ស្ត្រី​ម៉ាស្សា ស្រី​ណា​ទ្រាំ​​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ម៉ាស្សា​យូរ​ៗ ស្រាប់​តែ​ទៅ​លង់​ស្នេហ៍ លង់​សម្រស់​ស្ត្រី​ម៉ាស្សា ហើយ​លួច​ស្រឡាញ់​ក្នុង​ចិត្ត​តែ​ម្នាក់ឯង រហូត​ទៅ​សុំ​ស្នេហ៍ សុំ​អង្វរ​ចិត្ត​ស្រី​យក​បង​ធ្វើ​ជា​ប្តី​ទៅ តែ​គេ​មិន​ព្រម…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ម៉ាស្សា​យូរ​ៗ ស្រាប់​តែ​ទៅ​លង់​ស្នេហ៍ លង់​សម្រស់​ស្ត្រី​ម៉ាស្សា ហើយ​លួច​ស្រឡាញ់​ក្នុង​ចិត្ត​តែ​ម្នាក់ឯង រហូត​ទៅ​សុំ​ស្នេហ៍ សុំ​អង្វរ​ចិត្ត​ស្រី​យក​បង​ធ្វើ​ជា​ប្តី​ទៅ តែ​គេ​មិន​ព្រម លុះ​ពេល​ប្រពន្ធ​ដឹង​ក៏​ខឹង​ស្ទុះ​វឹង​លើក​ទាំង​កូន ទាំង​ចៅ ទៅ​រករឿង​ដល់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​តាម​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ម្នាក់​មាន​ប្រពន្ធ មាន​ទាំង​កូន ទាំង​ចៅ ប៉ុន្តែ​ខ្ជិល​កុំ​ឲ្យ​ប្រពន្ធ​ពិបាក​ហត់នឿយ ក៏​បាន​ទៅ​រក​សេវា​គក់​ច្របាច់​ម៉ាស្សា ដើម្បី​សម្រួល​​សរសៃ​តូច សរសៃ​ធំ ច្រើន​លើក​ច្រើន​សារ ស្រាប់តែ​លង់​នឹង​សម្រស់​នារី​ម្នាក់​ទាំង​គេ​មិនដឹង​ខ្លួន ឱ្យ​តែ​យប់​ឡើង​ចេញ​បាត់​ពី​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ស្រាប់តែ​នៅ​យប់​កើតហេតុ បុរស​ខាងលើ​ទៅ​សុំ​ស្នេហ៍​ពី​ស្ត្រី​ម៉ាស្សា​ម្នាក់ ដោយ​ប្រាប់​ថា «​ទទួល​បង​ធ្វើ​ជា​ប្តី​ទៅ វា​មិន​ខុស​ទេ​» ប៉ុន្តែ​ខាង​ស្រី​ឆ្លើយ​ថា «​ទេ មិនកើត​ទេ លោក​បង​មាន​ប្រពន្ធ មានកូន ថែម​ទាំង​ចៅ​ហើយ​» ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ ខណៈ​ដែល​ប្រពន្ធ​បុរស​ខាងលើ​ដឹង​ក៏​តាមដាន​ប្តី​ដល់​ផ្ទះ​ម៉ាស្សា ក៏​ខឹង​ស្ទុះ​វឹង​នាំ​ទាំង​កូន និង​ចៅ​មក​រករឿង​ផ្ទះ​ម៉ាស្សា​ខាងលើ បង្ក​ឱ្យ​មានការ​ភ្ញាក់​តែ​ម្តង ។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ចោទ​ស្ត្រី​ម៉ាស្សា​ថា «​ទាក់ទង​ប្តី​របស់​ខ្លួន ហើយ​ធ្លាប់​តាម​ប្តី​ខ្លួន​ដល់​ព្រ​លាន​យន្តហោះ ខណៈ​ដែល​ប្តី​របស់​ខ្លួន​កំពុង​តែ​រត់​តាក់ស៊ី​» ប៉ុន្តែ​ស្ត្រី​ម៉ាស្សា​បាន​បដិសេធ​ថា «​ខ្លួន​មិន​បាន​ទាក់ទង​ប្តី​គេ​នោះ រូប​គាត់​មាន​ប្តី​រួច​ហើយ គឺ​ប្តី​របស់​ស្ត្រី​ខាងលើ​មក​ទាក់ទង​គាត់​ទេ រូប​គាត់​ក៏​បាន​បដិសេធ​ដែរ​» ។

ក្រោយមក​មានការ​ឈ្លោះ​ទាស់ទែង​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក គ្រា​ដែល​ផ្ទះ​កន្លែង​ម៉ាស្សា​ជា​កន្លែង​រកស៊ី រហូត​ដល់​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​តែ​ម្តង ប៉ុន្តែ​ស្រប​ពេល​បុរស​ជា​ប្តី​ខាងលើ​ក៏​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​ភាគី​ប្រពន្ធ និង​ភាគី​ម្ចាស់ផ្ទះ​ម៉ាស្សា​ទៅ​អប់រំ រួច​ធ្វើ​កិច្ចសន្យា កុំ​បង្កបង្កើត​បញ្ហា​ដាក់​គ្នា​ទៀត ចងជើង​តែ​លោក​ប្តី​ឲ្យ​ជាប់​ទៅ ចប់​បាត់​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ