ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​បាន​សម្រេច​រត់​គេច​ខ្លួន​បាន​៧​ខែ ជាប់​អន្ទាក់​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ជន​សង្ស័យជា​ចោរ​ប្លន់​ម្នាក់​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​លេខ​១៧៥៧ ដបច/14 ចុះ​ថ្ងៃ​ទី​១៤ សីហា ២០១៤ ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក​កែវ សុធា ។

ជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ សីហា ២០១៤ នៅ​ផ្ទះ​ជួល​របស់​ជន​សង្ស័យ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​។

ជន​សង្ស័យ​ដែល​នគរ​បាល​ឃាត់​ខ្លួន​ឈ្មោះ​កឿង ពូនាង​ អាយុ​៣០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​ព្រៃ​ក្តី ឃុំ​កាហែង ស្រុក​សំរោង​ទង​ ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៤ នគរ​បាល​ខេត្ត​កំពង់​ស្ពឺបាន​ចុះ​ប​ង្ក្រាប​ឃាត់​ខ្លួន​​បាន​ជន​សង្ស័យ​២​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ប្លន់​ប្រដាប់​អាវុធ​ និង​ទទួល​ផល​ចោរ​កម្ម​ដោយ​ដកហូត​បាន​​រថ​យន្ត​២​គ្រឿង​ និង​ម៉ូតូ​៧​គ្រឿង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចំណែក​បក្ស​ពួក​ជា​ច្រើន​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​អស់​។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ២០១៤ កម្លាំង​ជំនាញ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺសហការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​បានជន​សង្ស័យ​ខាង​លើម្នាក់​ទៀត​​​​​ ចំណែក​ក្រុម​ជន​សង្ស័យ​ដែល​កំពុង​គេច​ខ្លួន​ នគរ​បាល​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់ខ្លួន​បន្ត​ទៀត៕