ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរ​បុរស​ជប៉ុន​50នាក់​ស្ម័គ្រ​ចិត្ត​ស្លាប់ការពារ​ទប់​ទល់​ការ​ធ្លាយ​វិទ្យុ​សកម្ម

15 ឆ្នាំ មុន

មានមនុស្ស​៥០​នាក់​ដែលចាត់ទុកជាវីរបុរស​ហ៊ានលះបង់​​អ្វីគ្រប់យ៉ាង​រហូត​ដល់​អាយុ​ជីវិត​ក្នុង​មជ្ឈមណ្ឌល​នុយក្លេ​អែរ​ហ្វូគូស៊ីម៉ា ដើម្បី​ចៀស​វាង​ការធ្លាយ​វិទ្យុ​សកម្ម​ចេញពី​បណ្តា​រេ​អាក់​ទ័រ​នុយក្លេ​អ៊ែរ ។​ អ្នក​ទាំង៥០នាក់​នោះ​ជា​វីរបុរស​ពួកគេ​ដើរ​តួនាទី​គ្រប់បែបយ៉ាង​ហ៊ានលះបង់​ជីវិត​ដែលគេ​ហៅថា ពួកអត្ត​ឃាត​នុយក្លេអ៊ែរ ខណៈ ពេលពិភពលោក​បច្ចុប្បន្ន​កំពុង​តែ​ប្រឈមមុខ​​នឹងគ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​យ៉ាងធំធេង​បំផុត​ពុំធ្លាប់​មាន​ចាប់​តាំងពីគ្រោះ​មហន្តរាយ​នុយ​ក្លេ​អ៊ែរ​នៅ TCHERNOBYL កាលពីឆ្នាំ ១៩៨៦ មក ។ ពួកគេ​ជាវិស្វករ​ និងជា​អ្នក​បច្ចេក​ទេស​របស់មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូគូ​ស៊ីម៉ា ស្ថិតនៅចម្ងាយ​២៥០គ.ម ភាគឦសាន​ក្រុង​តូក្យូ ។ ក្នុង​ពេល​ធម្មតា​ក្នុង​មជ្ឈ​មណ្ឌល​នេះមានមនុស្ស​ធ្វើការ៨០០នាក់​។ ក៏ប៉ុន្តែ​មួយ​ចំនួនធំ​ត្រូវ​បានជម្លៀស​ចេញ ។ 

កាលពី​យប់​កន្លង​មកនេះពួកគេបានពុះពារ​ក្រោមធាតុ​អា​កាស​ត្រជាក់​ធ្លាក់ព្រិល ។​ ទិសដៅរបស់ពួកគេ​ធ្វើយ៉ាងណាចៀសវាង​ឱ្យបាន ទោះ​បី​ពួកគេត្រូវ​ស្លាប់​ការធ្លាយ​វិទ្យុសកម្ម​ពីរេ​អាក់ទ័រ​ដែល​​ផ្ទុះ​​និង​ឆេះ​មានឱ្យមានគ្រោះថ្នាក់​ដល់ប្រជាជន​រស់នៅ​ជិតខាង។  ​មនុស្ស​ទាំងនេះ​ដែលពាក់​ឧបករណ៍​ការពារ​ជា​អ្នកហ៊ាន​ធ្វើពលិកម្ម​ពិសេស​​ក្នុង​ការងារ​បាញ់ទឹក​សមុទ្រ​ទៅក្នុងរេ​អាក់ទ័រ ​ដើម្បី​ធ្វើឱ្យវា​ត្រជាក់​កុំឱ្យ​ផ្ទុះ ។ កាលពីថ្ងៃទី១៥ មីនា ប្រមុខ​អាជ្ញា​ធរ​សន្តិសុខ​នុយ​ក្លេអ៊ែរ​បា​រាំង ASN បាន​សំដែង​ការគោរពចំពោះពួកគេ ។

មនុស្ស​ទាំង​នេះកំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​គ្រោះថ្នាក់​បំផុត​ តែនៅ​ហ៊ាន​ពុះពារ​មិនរាថយ ។ នៅ TCH-ERNOBYL បណ្តា​អ្នក​ធ្វើការ​បែបនេះ​ជាច្រើនសិបនាក់​បានត្រូវ​ស្លាប់មួយ​ចំនួន​រស់​បាន​ត្រឹមតែ​មួយខែ​ក្រោយ​គ្រោះមហន្ត​រាយនោះ​មក ។ អ្នក​ដែលទទួលវិទ្យុសកម្ម​ខ្លាំង​បំផុត​គឺ​​ពួកអ្នក​ដែល​ធ្វើអន្តរាគមន៍​ក្នុង​បណ្តា​ថ្ងៃ​ដំបូងនិង​ពួកអ្នក​ជិះឧទ្ធម្ភាគចក្រ​កាត់ពីលើរេអាក់​ទ័រ​ដែលកំពុង​មានភ្លើង​ឆេះ ។ នៅមជ្ឈមណ្ឌល​ហ្វូគូ​ស៊ីម៉ា សភាពការណ៍​គួរ​ឱ្យព្រួយបារម្ភ​បំផុត​ ។ វិទ្យុ​សកម្ម​ឡើង​ដល់កំរិត​ខ្ពស់​បំផុត ។ កាលពីថ្ងៃទី១៥ មីនា ក្នុង​បន្ទប់​ត្រួត​​ពិនិត្យ​រេ​អាក់ទ័រ​ទី៤ កំរិត​វិទ្យុសកម្ម​ឡើង​ខ្លាំង​រហូត​ដល់បណ្តា​វិស្វករ​ស្ទើរតែ​ពុំអាចធ្វើ​ការ​ងារកើត ៕