ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ទទួល​រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​ចល័ត​២​គ្រឿងពី​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន​២​គ្រឿង​ដែល​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បូមទឹក​ជន់​លិច​នៅ​ក្នុង​តំបន់​នានា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​នេះ​ក៏​ជា​ជំនួយ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ផង​ដែរ ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។ ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក​ចល័ត​ចំនួន​២​គ្រឿង​ដែល​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បូមទឹក​ជន់​លិច​នៅ​ក្នុង​តំបន់​នានា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​នេះ​ក៏​ជា​ជំនួយ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ផង​ដែរ ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។

ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​យូ​អុី​ជី ស៊ូ​ហ្កា​ណូ ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​នេះ ស្ថិត​ក្នុង​គម្រោង​ជំនួយ​ការពារ​ទឹកជំនន់​និង​ការ​កែ​លំអ ប្រព័ន្ធ​លូ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ ក្រោម​គ្រប់​ខ័​ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។ លោក​បន្ត​ថា នេះ​គឺជា​ការ​ផ្គត់ផ្គង់​គ្រឿងចក្រ​ជា​លើក​ទី​២ បន្ទាប់​ពី​ផ្គត់ផ្គង់​រថយន្ត​បូមទឹក​សំអាត បណ្ដាញ​លូ​ចំនួន​៤​គ្រឿង​និង​រថយន្ត​បាញ់​លាង​សម្អាត​ចំនួន​៤​គ្រឿង ស្ថិត​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី ៣​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។

លោក យូ​អុី​​ជី ស៊ូ​ហ្កា​ណូ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គម្រោង​ការពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រាជ​នី​ភ្នំពេញ​ជំហាន​ទី​៤ បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៨ ហើយ​គ្រោង​នេះ​នឹង​បញ្ចប់​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២១ ។

លោក​បាន​បញ្ជាក់​ថា ទោះបីជា​យើង​បាន​ខិតខំ​បំពេញការងារ​ជុំវិញ​ការ​រំដោះ​ទឹកជំនន់​ចេញពី​រាជធានី​ភ្នំពេញ​យ៉ាងណា​ក្តី ប៉ុន្តែ​ការ​កើតឡើង​នូវ​ការ​លិចលង់​ដោយ​ទឹកជំនន់​នេះ​នៅ​តែ​កើត​មាន​ដែល​តម្រូវ​ឲ្យ​ក្រុមការងារ jica នៅ​កាន់​បង្ក​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។ ក្រៅពី​ការងារ​នេះ jica ក៏​បាន​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​បច្ចេកទេស​ដល់​មន្ទីរ​សាធារណ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​បញ្ជាក់​ថា ចំពោះ​រថយន្ត​២​គ្រឿង ដែល​ប្រគល់​ជូន​នេះ មាន​កម្លាំង​ខ្លាំង​រហ័ស​លឿន​ដែល​អាច​បូមទឹក​រំដោះ​ការ​លិចលង់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​ផង​ដែរ​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង​មាន​ប្រសាសន៍​លើក​ឡើង​ថា រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ដែល​ទទួល​ពី​ជប៉ុន​នៅ​ពេល​នេះ គឺ​ក្នុង​មួយ​គ្រឿង​មាន​សមត្ថភាព​បូមទឹក​បាន​៣០​ម៉ែត្រគូប ក្នុង​១​នាទី និង​ទុយោ​បង្ហៀរ​ប្រវែង​៣០០​ម៉ែត្រ​សម្រាប់​ចល័ត​បូមទឹក​ភ្លៀង ដែល​ជន់​លិច ហើយ​បង្ហូរ​ចូល​ប្រឡាយ​បឹង​ដែល​នៅ​ជិត ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ក្នុង​រថយន្ត​មួយ​គ្រឿង​បំពាក់​ម៉ាស៊ីនភ្លើង​និង​គ្រឿង​ម៉ាស៊ីនបូមទឹក​ចំនួន​៦​គ្រឿង និង​ទុយោ​បង្ហៀរ​៥០​ម៉ែត្រ​សម្រាប់​ម៉ាស៊ីនបូមទឹក​នីមួយ​ៗ​។ សម្រាប់​ប្រតិបត្តិការ​ម៉ាស៊ីនបូមទឹក គឺ​អាច​បូម​ស្របគ្នា​ឬ​ដោយឡែក​ពី​គ្នា ទាំង​៦​គ្រឿង​ដែល​មាន​ទុយោ​បង្ហៀរ​ចំនួន​៦ ខ្សែ​ឬ​ក៏​អាច​បូម​បន្ត​គ្នា​ចំនួន​ពីរ​គ្រឿង ដែល​មាន ទុយោ​ប​បង្ហៀរ​ចំនួន​៣​គ្រឿង​សម្រាប់​ទីតាំង​បង្ហូរ​ចេញ​នៅ​ឆ្ងាយ​ឬ​កន្លែង​បូម​មាន​ជម្រៅ​ជ្រៅ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ