ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី បា​ហ្វេ​ត បង្រៀន​យុទ្ធ​សាស្ត្រ​​​ទំនាក់ទំនង​ទាំងនេះ​ទៅ ប៊ី​ល ហ្គេ​ត​ស៍

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett)…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) គឺជា​មិត្ត​ជិត​ស្និ​ទ្ធិ​នឹង​គ្នា​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ ។ បុគ្គល​ដ៏​ជោគជ័យ​ទាំង​ពីរ​រូប​ចូល​ចិត្ត​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក ហ្គេ​ត​ស៍ បាន​រៀន​ពី​យុទ្ធសាស្ត្រ​ទំនាក់ទំនង​មួយ​ពី​លោក បា​ហ្វេ​ត ។

ហើយ​យុទ្ធសាស្ត្រ​ដែល​លោក​រៀនសូត្រ​បាន​នោះ គឺ មេតា​ផរ ឬ​ការ​ប្រើ​ពាក្យប្រៀបធៀប ។ វា​ជា​សិល្បៈ​នៃ​ការ​និយាយ​របស់​អ្នកប្រាជ្ញ អា​រី​ស្តូ​ត (Aristotle) របស់​ប្រទេស​ក្រិ​ច​កាលពី​ប្រមាណ ២​ពាន់​ឆ្នាំ​មុន ។ តែ​មក​ដល់​បច្ចុប្បន្ន​នេះ រាល់​គ្រូបង្រៀន សហគ្រិន និង​អាជីវករ​គួរតែ​រៀន​ប្រើ​ប្រាស់​វា ។

មេតា​ផរ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ច្រើន​នឹង​ការ​និទានរឿង ហើយ​វា​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះបញ្ចូល​អ្នក​ស្តាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ដែល​មិនដឹង​ច្បាស់​ពី​ប្រធានបទ ឬ​ចំណេះដឹង​មាន​កម្រិត​ជក់ចិត្ត​ចង់​ស្តាប់​បន្ត ។ វា​ធ្វើ​ឲ្យ​គំនិត​អរូបី​ចេញ​ជា​រូបរាង​ច្បាស់លាស់​សម្រាប់​​ឲ្យ​អ្នក​ស្តាប់​កាន់តែ​យល់​ពី​ប្រធានបទ​នៃ​ការ​សន្ទនា ។

ស្ថាបនិក និង​សហគ្រិន គួរតែ​រៀន​ប្រើ​មេតា​ផរ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ និង​យុទ្ធសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ ឬ​លក់​ផលិតផល​របស់​ខ្លួន ។ វា​ជា​វិធី​ងាយ​ជាងគេ​ក្នុង​ការ​ប្រៀបធៀប​គំនិត ឬ​ផលិតផល​ថ្មី​ជាមួយនឹង​អ្វី​ដែល​អតិថិជន​ស្គាល់​ច្បាស់ ។

ឧទាហរណ៍​ដូច​ជា ឈី​ប​កុំព្យូទ័រ​ប្រៀប​បានជា​ខួរក្បាល​នៃ​កុំព្យូទ័រ​ជាដើម ហើយ​ការ​មាន​ឈី​ប​ពីរ មាន​ន័យ​ថា កុំព្យូទ័រ​មួយ​មាន​ខួរក្បាល​ពីរ ដែល​អនុញ្ញាត​ឲ្យ​ខួរក្បាល​មួយ​ធ្វើការ​លើ​កិច្ចការ​មួយ ខណៈ​ដែល​ខួរក្បាល​មួយទៀត​ធ្វើការ​លើ​កិច្ចការ​មួយទៀត ។ ជា​លទ្ធផល កុំព្យូទ័រ​ទាំងមូល​អាច​ដំណើរការ​បាន​លឿន​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

ដូច្នេះ​ប្រសិនបើ​អ្នកជា​អាជីវករ អ្នក​នឹង​ក្រុមការងារ​របស់​អ្នក​គួរតែ​កំណត់​រឿង ឬ មេតា​ផរ ច្បាស់​លាស់​ដែល​សមរម្យ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​កិច្ច​សន្ទនា ការ​ធ្វើ​បទ​បង្ហាញ ឬ​ការ​លក់​ជាដើម​។ ព្រោះ​ខួរក្បាល​មនុស្ស​ចូល​ចិត្ត​រំពឹង​លើ​អ្វី​ដែល​ខ្លួន​អាច​មើលឃើញ ដើម្បី​យល់​ពី​គំនិត​អ​រូបិយ អ្នក​ស្តាប់​របស់​អ្នក​នឹង​ចាប់អារម្មណ៍​ចង់​ស្តាប់​អ្នក​កាន់តែ​ខ្លាំង ប្រសិនបើ​អ្នកចេះ​ប្រើ​យុទ្ធសាស្ត្រ​ខាងលើ​នេះ ៕ ដក​ស្រង់​ចេញពី​វេប​សាយ ៖ inc (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ