រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរក្នុងប្រើប្រាស់ស្រោមអនាម័យនោះ សង្គមស៊ីវិលដែលធ្វើការទាក់ទង និងជំងឺអេដស៍នឹងធ្វើការប្រគំតន្ត្រីប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ និងប្រគំតន្ត្រីនៅទីក្រុងតាខ្មៅ។
បើតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF Cambodia) បានខ្លួននឹងប្រារព្ធទិវា ស្រោមអនាម័យអន្តរជាតិ នាក្រុងតាខ្មៅ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ។
ប្រភពបានបន្តថា ការប្រារព្ធនេះ គឺជាថ្ងៃដែលយើងបង្ហាញពិភពលោកឲ្យបានដឹងថា ស្រោមអនាម័យ «តែងតែទាន់សម័យ» និងហេតុអ្វីបានជាយើងត្រូវការតស៊ូមតិជាបន្ទាន់ ក្នុងការលើកកម្ពស់ដល់ការទទួលបានស្រោមអនាម័យឲ្យកាន់តែប្រសើរឡើងនៅក្នុងថ្ងៃ ទិវាស្រោមអនាម័យអន្តរជាតិ(ICD) ។
នៅថ្ងៃទី១៥ ខែកុម្ភៈ ២០២០ នៅសួនច្បារទីក្រុងតាខ្មៅ ខេត្តកណ្តាល នឹងចាប់ផ្តើមពីម៉ោង១០ព្រឹកនិង២០នាទី ដោយមានការធ្វើតេស្តឈាមរកមេរោគអេដស៍ឥតគិតថ្លៃ ការចែកស្រោមអនាម័យ ។ នៅម៉ោង៦ នឹងមានការប្រគំតន្ត្រី និងការសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស និងតារាជាច្រើនរូបទៀត ចូលរួមផ្សព្វផ្សាយសារដ៏មានសារសំខាន់នេះ ជាមួយយើងទាំងអស់គ្នា តាមរយៈការចូលរួមដោយសប្បាយរីករាយ ការតស៊ូមតិ និងទទួលយកស្រោមអនាម័យ LOVE របស់ AHF ដោយឥតគិតថ្លៃ! ។ សូមជម្រាបថា ការប្រារព្ធពិធីនេះ មានការជួបជុំគ្នាប្រមាណ១៥០នាក់ មកពីអង្គការដៃគូសហការ និងសហគមន៍។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ