ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​! យក​កណ្តុរ​ព្រ​លែង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដើម្បី​មិន​អស់​លុយ

4 ឆ្នាំ មុន

បុរស​ម្នាក់​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ បន្ទាប់​ពី​បាន​សារភាព​ថា​បាន​ព្រ​លែង​សត្វ​កណ្តុរ​នៅ​ក្នុង​សណ្ឋាគារ​យ៉ាង​ហោច​ណាស់​បី​ផ្សេង​គ្នា ដើម្បី​ប្តឹង​ទារ​មិន​បង់ថ្លៃ​បន្ទប់​។ យោង​តាម​ប៉ូ​លី​ស​បានអោយ​ដឹង​ថា លោក Ryan Sentelle…

បុរស​ម្នាក់​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ បន្ទាប់​ពី​បាន​សារភាព​ថា​បាន​ព្រ​លែង​សត្វ​កណ្តុរ​នៅ​ក្នុង​សណ្ឋាគារ​យ៉ាង​ហោច​ណាស់​បី​ផ្សេង​គ្នា ដើម្បី​ប្តឹង​ទារ​មិន​បង់ថ្លៃ​បន្ទប់​។

យោង​តាម​ប៉ូ​លី​ស​បានអោយ​ដឹង​ថា លោក Ryan Sentelle State អាយុ ៣៧​ឆ្នាំ តែងតែ​ចូល​ក្នុង​សណ្ឋាគារ ដើម្បី​ព្រ​លែង​សត្វ​កណ្តុរ​។ ពេល​ដល់​បន្ទប់​ភ្លាម គាត់​ក៏​ព្រ​លែង​កណ្តុរ​ចេញ​មក ហើយ​ប្រាប់​បុគ្គលិក​ពី​បញ្ហា​នេះ​។ គាត់​ទាមទារ​សំណង ជា​ការ​មិន​គិតថ្លៃ​បន្ទប់​។ កន្លង​មក គាត់​ធ្វើ​ស៊ី​សណ្ឋាគារ​ចំនួន​៣​មក​ហើយ​។ វា​អាច​ច្រើន​ជាង​នេះ តែ​ពេល​នេះ​មាន​ត្រឹមតែ​សណ្ឋាគារ​៣​ប៉ុណ្ណោះ ដែល​ចោទប្រកាន់​ទៅ​លើ Ryan​។

វា​មិន​ច្បាស់​ទេ​ថា តើ​បុរស​កំហូច​នេះ ត្រូវ​គេ​ចាប់​បាន​នៅ​ទីណា ប៉ុន្តែ​គាត់​បាន​សារភាព​ថា​បាន​ព្រ​លែង​សត្វ​កណ្តុរ នៅ​ខាងក្នុង​សណ្ឋាគារ​ជា​ច្រើន ដូច​ជា​វិធី​បោកប្រាស់​ពួក​គេ​ក្នុង​ការ​ផ្តល់​បន្ទប់​ឱ្យ​គាត់​ដោយ​ឥត​គិតថ្លៃ​។ ឥឡូវ​គាត់​ប្រឈម​នឹង​ការ​ចោទប្រកាន់ ៥​ករណី ដែល​មាន បទឧក្រិដ្ឋ ៣​ករណី និង​បទចោទប្រកាន់​ពីរ​ករណី​ពី​បទ​លួច​ដោយ​បោកប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ