ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត F1 នៅ​វៀតណាម​ត្រូវធ្វើ​តាម​ការ​គ្រោងទុក​ទោះ​មានការ​ព្រួយបារម្ភ​អំពី​វីរុស​ឆ្លង COVID-19

4 ឆ្នាំ មុន

លោក Ross Brawn នាយក​គ្រប់គ្រង​របស់ Formula 1 បាន​និយាយ​ថា កម្មវិធី ​Formula One…

លោក Ross Brawn នាយក​គ្រប់គ្រង​របស់ Formula 1 បាន​និយាយ​ថា កម្មវិធី ​Formula One World Championship 2020 ដែល​ត្រូវ​ធ្វើការ​ប្រណាំង​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រ​ព្រឹ​តិ្ត​ទៅ​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​៥ មេ​សា ទោះបី​មានការ​ព្រួយបារម្ភ​អំពី​វីរុស​ឆ្លង COVID-19 យ៉ាងណា​ក៏​ដោយ​ ។

ការ​ប្រកួត​សរុប​មាន​ចំនួន ២២​ជុំ (22 Grand Prix) ខណៈ​ការ​ប្រកួត​ជុំ​ទី​៣ នឹង​ធ្វើ​នៅ​វៀត​ណាម ក្នុង​ទីក្រុង​ហាណូយ​ ដោយឡែក​ការ​ប្រកួត​ក្នុង​ប្រទេស​ចិន កន្លែង​ផ្ទុះ​វីរុស​នេះ​ដ៏​ធំ​នៅ​ពិភពលោក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ មេ​សា ត្រូវ​បាន​សម្រេច​ពន្យារពេល​កាលពី​ថ្ងៃ​ពុធ​។

លោក Brawn មាន​ថ្លែងប្រាប់ Reuters ថា «​សម្រាប់​វៀតណាម រាល់​មតិ​ប្រតិកម្ម​ដែល​យើង​កំពុង​ទទួល​បាន គឺ​ដូច​ជា​ចក្រភព​អង់គ្លេស​ដែរ​។ មាន​ករណី​ខ្លះ ប៉ុន្តែ​មិន​មាន​កម្រិត​ណាមួយ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​យើង​ទេ​»​។

រលឹក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​វៀតណាម បាន​ប្រកាស បិទ​ការ​ចេញចូល​ក្នុង​ឃុំ​សឺ​ន​ឡូយ ក្បែរ​ទីក្រុង​ក្រុង​ហាណូយ រយៈពេល​២០​ថ្ងៃ​ដែល​មាន​ប្រជាជន​ចំនួន ១​ម៉ឺន​នាក់ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​ ៕

ប្រភព​៖ BBC , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ