ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះ​យ៉ាងសន្ធោសន្ធៅក្នុងសង្កាត់ទួលសង្កែ១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​នា​វេលាម៉ោង​​​៩​និង​​​១៣នាទីព្រឹកថ្ងៃទី​​​​១៤ កុម្ភៈ ឆ្នាំ​២០២០ មានករណី​អគ្គិភ័យ​កំពុង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ស្ថិត​នៅ​​ខាងជើង​វត្ត​ញាណរង្សី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សី បង្កការ​ភ្ញាក់​ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍​។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​នា​វេលាម៉ោង​​​៩​និង​​​១៣នាទីព្រឹកថ្ងៃទី​​​​១៤ កុម្ភៈ ឆ្នាំ​២០២០ មានករណី​អគ្គិភ័យ​កំពុង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ស្ថិត​នៅ​​ខាងជើង​វត្ត​ញាណរង្សី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សី បង្កការ​ភ្ញាក់​ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍​។

តាម​​សេចក្តីរាយការណ៍បានបន្ត​ថា ចំពោះមូលហេតុ និងទំហំនៃការ​ខូចខាត​ក្នុង​គ្រោះអគ្គិភ័យ​ខាងលើ គេនៅមិនទាន់ដឹងនៅឡើយទេ ។

តាមសេចក្តីរាយការណ៍​បានបន្តទៀត​ថា គិតមកត្រឹមវេលាម៉ោង​​៩​និង​​​​៣០នាទីព្រឹកថ្ងៃ​ដដែល ផ្ទះ​ជាច្រើន​ខ្នង​ត្រូវអគ្គិភ័យ​កំពុងឆាបឆេះយ៉ាង​សន្ធោសន្ធៅ ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​កំពុងធ្វើការ​បាញ់ពន្លត់ផងដែរ​ ប៉ុន្តែ​មិនទាន់រលត់នៅឡើយទេ ខណៈអគ្គិភ័យបន្ត​ឆាបឆេះ​រាលដាលយ៉ាង​ឆាប់រហ័សផងដែរ ។

បើ​តាម​ការ​អះអាងពី​ប្រជា​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ​ ជា​ជំហាន​ដំបូង​ត្រូវបានគេសង្ស័យថា មូលហេតុមកពី​ដោត​សាកថ្មទូរស័ព្ទ បណ្តាល​ឱ្យទុស្សេ​ខ្សែ​ភ្លើង​ ទើបបង្កជាអគ្គិភ័យឆាបឆេះ​តែម្តង ។ ព័ត៌មានលម្អិតនឹងមាន​ផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ