ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​8​ខែ​ទៀត ការ​ប្រមូល​និង​គ្រប់គ្រង​សំរាម​នឹង​បាន​ល្អ​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំងអស់ ឲ្យ​ជួយ​ជំរុញ​ប្រជាពលរដ្ឋ​បង់ថ្លៃ​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ក្នុង​ការ​ចូលរួម ធានា​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​នៅ​តែ​រក្សា​បាន​ភាព​ស្អាត​មាន​ផាសុកភាព និង​គុណភាព​បរិស្ថាន ។

លោក​អភិ​បាល​រាជធានី​ភ្នំពេញ​បន្ត​ថា ក្នុង​រយៈពេល​៨​ខែ​ទៀត ការ​រៀបចំ​នីតិវិធី​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​សំរាម​នេះ​បាន​ល្អ ទាំង​ការ​ប្រមូលសំរាម​និង​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ដោយ​មាន​ក្រុមហ៊ុន​ត្រឹមត្រូវ​ច្បាស់លាស់ ក្នុង​ការ​អនុវត្តកិច្ចការ​នេះ ។ សម្រាប់​ខណ្ឌដូនពេញ លោក ឃួ​ង ស្រេង បាន​ណែនាំ​ថា ចាំបាច់​ណាស់​ខណ្ឌដូនពេញ​គឺ​ត្រូវ​តែ​ស្អាត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ព្រោះខណ្ឌ​នេះ​ជា​ចំណុចកណ្តាល​នៃ​រាជធានី​ភ្នំពេញ សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​ជា​ច្រើន ។


អភិបាល​ខណ្ឌដូនពេញ ត្រូវ​ចុះ​ពិនិត្យ​ការ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ចិ​ញ្ចើ​ញ​ផ្លូវ​សាធារ​ណៈ ព្រោះ​មិន​ត្រឹមតែ​ខូច​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គាត់​បាន​បង្កើត​ជា​សំរាម​គរ​រាយ​ប៉ាយ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ក្រោយ​ពី​ការ​លក់ដូរ​រួច ។ បន្ថែម​ពី​នេះ​ទៀត ត្រូវ​សន្យា​លុប​បំបាត់​ឲ្យ​អស់​នូវ​ល្បែង​កន្ទុយលេខ​តាម​ផ្សារ ល្បែង​ស្ទូចត្រី​ខុសច្បាប់ ដែល​កំពុង​មាន​សកម្មភាព​រីក​ដុះដាល​ច្រើន។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាស​បើក​ទទួលយក​ថ្លៃ​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ​ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ ។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅ​ក្នុង​ខែមករា គ្មាន​ការ​ប្រែប្រួល​ទេ គឺ​អនុវត្ត​តាម​តារាង​តម្លៃ​កាលពី​ខែតុលា ឆ្នាំ​២០១៩​កន្លង​ទៅ​ជា​គោល ។

បញ្ហា​សំរាម​នេះ​ស្ទើរតែ​និយាយ​លែង​ចេញ​ទៅ​ហើយ ព្រោះ​នៅ​កន្លែង​ណា​ក៏​មាន​សំរាម​ដែរដោយសារ​តែ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ហើយ​កន្លែង​ដេប៉ូ​សំរាម​ខ្លះ​ការ​ប្រមូល​មិន​បាន​អស់​ក៏​ដក​ចោល ។ ជា​រួម សេវា​ប្រមូល​សំរាម​ប្រហែលជា​បញ្ហា​ចោទ​ច្រើន​ជាង​ការ​គិតគូរ​ពី​ការ​បង់ថ្លៃ​សេវា ៕

អត្ថបទសរសេរ ដោយ