ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពង់ចាមមិន​​មាន​​​សញ្ញា​វីរុស​ថ្មីកើត​លើ​មនុស្ស​​​ម្នាក់​​​ណា​​​ឡើយ​​ មកទល់ថ្ងៃនេះ​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ផ្ទុះឡើង​​នូវ​ការ​ឆ្លង​វីរុស​COVID-19ឬ(កូរ៉ូណា)ថ្មី​​​បណ្ដាល​​ឱ្យ​មាន​មនុស្ស​​ស្លាប់ ​និង​ឆ្លង​វីរុស​នោះ ​ស្ថិតនៅ​តាម​ផ្សា​របឹង​​កុក ផ្សារ​ធំ​កំពង់ចាម​ ​និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម មិនមាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់បាន​ឆ្លង​ជំងឺឡើយ គិតនៅថ្ងៃទី១៣…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ផ្ទុះឡើង​​នូវ​ការ​ឆ្លង​វីរុស​COVID-19ឬ(កូរ៉ូណា)ថ្មី​​​បណ្ដាល​​ឱ្យ​មាន​មនុស្ស​​ស្លាប់ ​និង​ឆ្លង​វីរុស​នោះ ​ស្ថិតនៅ​តាម​ផ្សា​របឹង​​កុក ផ្សារ​ធំ​កំពង់ចាម​ ​និង​ផ្សារ​សាមគ្គី ក្រុង​កំពង់ចាម មិនមាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់បាន​ឆ្លង​ជំងឺឡើយ គិតនៅថ្ងៃទី១៣ កុម្ភៈ ២០២០ នេះ​។

អាជីវករ​លក់​បន្លែ​ ឈ្មោះ​ម៉ា​ប់ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ផ្សា​របឹង​កុក បាន​ប្រាប់​ឱ្យដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា កន្លងមក មាន​ប្រជាពលរដ្ឋ​​ផ្អើល​ពី​ជំងឺ​​កូ​រ៉ូ​ណា​នេះ​​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ក្នុង​នោះ ​បានឃើញ​នាំ​គ្នា​ពាក់​ម៉ាស់​ដើរមក​ចូល​ផ្សារ​ទិញ​ម្ហូប ​និង​ខ្លះ​ទៀត​ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ ​។​ ក្នុង​គ្រា​ដំបូង​គាត់​ មានការ​ភិត​ភ័យ​ពេល​អង្គុយ​លក់ដូរ​ ក៏​ពាក់​ម៉ាស​ដែរ។

​គាត់​​បន្ត​ថា​ ម្យ៉ាង​គាត់​មិនសូវ​ចេះ​ពាក់ម៉ាស់​បាន​យូរ​ទេ គឺ​ពាក់​តែ​មួយ​ភ្លែត​ ត្រូវ​ដោះ​ចេញ​វិញ​ព្រោះតែ​ហប់​ពេក។​ ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ​ អ្នក​អង្គុយ​លក់ដូរ​នៅ​ក្បែរ​គាត់​ ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ​ដោយ​សារ​តែ​អាកាសធាតុ​រាង​ក្តៅ​ផង​នោះ ។​

ផ្ទះ​របស់​គាត់​នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ មានកូន​ប្រុស​-ស្រី​ចំនួន​៣​នាក់ ពី​មុន​ទៅ​រៀន​ដោយ​មាន​លោកគ្រូ អ្នកគ្រូ​ ណែនាំ​ឱ្យ​ពាក់​ម៉ាស តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​បាន​ពាក់​ម៉ាស​នោះ​ទេ​។​ដោយសារ​តែ​ម៉ាស​លក់​នៅ​តាម​ឱសថស្ថានគេ​លក់​អស់ ។ ​គាត់​គិត​ថា​ នៅ​កម្ពុជា​មាន​អាកាសធាតុ​ក្តៅបែប​ណា​ ក៏​នៅ​តែ​ណែនាំ​ឱ្យ​កូន​ៗ ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នេះ ​។

ស្ត្រី​ចំណាស់​ឈ្មោះ​សួរ ទី​ អាយុ៦០​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាំង​តែ​មិន​ទាន់​មាន​ជំងឺ​កូ​រ៉ូ​ណា​បាន​ផ្ទុះ​ឡើង ​គឺ​គាត់​តែងតែ​ពាក់​ម៉ាស់​ជាប់​ជា​ប្រចាំ​ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្តាសាយ ឬ​ក៏​ជំងឺ​ផ្សេង​ៗ​ទៀត​ពេល​ដែល​ដើរ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ផ្សា​របឹង​កុក​ ។​

កន្លង​មក​ ម៉ាស់​ប្រអប់​តូច​គាត់​ទិញ​តម្លៃ​៤.០០០​រៀល​ ក្រោយមក​ក៏​ឡើងថ្លៃ ៨.០០០៛ និង​ប្រអប់​ធំ​តម្លៃ ៨.០០០៛ ឡើង​ដល់​១៥.០០០៛ ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣​ កុម្ភៈ គាត់​ដើរ​រក​ទិញ​តាម​ឱសថស្ថាន​នៅ​ផ្សា​របឹង​កុក មិន​មាន​លក់​នោះ​ទេ​។ ​ជាមួយ​នោះ​ប្ដី​របស់​គាត់​ជា​វេជ្ជបណ្ឌិត​មួយ​រូប ​តែងតែ​ប្រាប់​ឲ្យ​សមាជិក​ក្រុម​គ្រួសា រ​ត្រូវ​ចេះ​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ផង​ដែរ​។

ម្ចាស់​ឱសថស្ថាន​១​រូប ​នៅ​ជិត​ផ្សារ​ធំ​ក្រុង​កំពង់ចាមប្រាប់​ថា ម៉ា​សគឺ​គាត់​បាន​លក់​ក្នុង​តម្លៃ​ធម្មតា​មិន​បាន​ឡើងថ្លៃ​នោះ​ទេ ​តាំង​តែ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល​ដែល​ជំងឺ​កូ​រូ​៉ណា​មក​ម្ល៉េះ​។ ​លុះ​ពេល​ក្រោយមក​ទៀត​មានការ​ភ្ញាក់ផ្អើល​ពី​ជំងឺ​នេះ ​ម៉ាស​របស់​គាត់​បាន​លក់​រក្សា​ក្នុង​តម្លៃ​ដើម មិន​បាន​ឡើងថ្លៃ​នោះ​ទេ ។ ​តែ​ប្រជាពលរដ្ឋបាន​នាំ​គ្នា​មក​ទិញ​យក​ទៅ​ប្រើប្រាស់​ស្ទើរតែ​អស់ ​។ ​ហើយ​នៅ​សល់​ប៉ុន្មាន​ប្រអប់​គាត់​បាន​យក​ចែកចាយ​ដល់​សមាជិក​ក្រុម​គ្រួសារ​បងប្អូន​នឹង​ជូន​ចាស់​ៗ​សម្រាប់​ប្រើប្រាស់​ដោយ​មិន​បាន​យក​កម្រៃ​នោះ​ទេ​ព្រោះ​គាត់​ជា​អ្នក​ដែល​ចូល​ចិត្ត​ធ្វើបុណ្យ​ដាក់​ទាន​មួយ​រូប​។

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិបាល ​និង​លោក​អ៊ុ​ន ចាន់​ដា ​អភិបាលខេត្ត រូប​លោក​បាន​បង្កើន​ការ​យកចិត្តទុកដាក់​ ដោយ​បាន​រៀបចំ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​​សួស្ដី​ពី​ការ​ត្រៀម​បង្ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើ​ម​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។

អត្ថបទសរសេរ ដោយ