ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់ភីស៊ីត សារភាព​ថា បញ្ជូន​​​​សមាជិក​សភា​របស់​លោក​​ទៅកាន់​​កន្លែង​ត្រូវ​​ចាប់ខ្លួន

13 ឆ្នាំ មុន

កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​៤ មករា ផ្សាយ​ថា លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កាលពីព្រឹកថ្ងៃទី​​៤ មករា នោះ​ បាន​សារ​ភាព​ថា ​រូបលោក​បានបញ្ជូន​​លោក Panich Vikitsreth សមាជិក​​សភា​គណបក្ស​​របស់លោក​​ទៅកាន់​តំបន់​​ព្រំដែន​​រវាង​​​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ជា​កន្លែង​​ដែលលោក Panich និងពលរដ្ឋ​ថៃ​៦​នាក់ទៀត​​​ត្រូវ​ចាប់​ខ្លួន​ដោយ​ទាហាន​​កម្ពុជា។ ​លោកអាប់ភីស៊ីត ​អះអាងបញ្ជាក់​​ដូច្នេះ​​មុនពេល​លោក​អញ្ជើញ​​ធ្វើជា​អធិបតី​​​ក្នុង​ កិច្ចប្រជុំ​គណៈ​​រដ្ឋ​មន្ត្រី​​ប្រចាំ​សប្តាហ៍​​ដែល​​របៀប​វារៈ​​កំពូល​ សំរាប់​កិច្ច​​ប្រជុំ​នេះគឺ​​ស្តីអំពី​​ពលរដ្ឋ​ថៃ​​៧​នាក់ ដែលត្រូវ​ចាប់ខ្លួន និងកំពុង​​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា ។

កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​៤ មករា ផ្សាយ​ថា លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​កាលពីព្រឹកថ្ងៃទី​​៤ មករា នោះ​ បាន​សារ​ភាព​ថា ​រូបលោក​បានបញ្ជូន​​លោក Panich Vikitsreth សមាជិក​​សភា​គណបក្ស​​របស់លោក​​ទៅកាន់​តំបន់​​ព្រំដែន​​រវាង​​​​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ជា​កន្លែង​​ដែលលោក Panich និងពលរដ្ឋ​ថៃ​៦​នាក់ទៀត​​​ត្រូវ​ចាប់​ខ្លួន​ដោយ​ទាហាន​​កម្ពុជា។ ​លោកអាប់ភីស៊ីត ​អះអាងបញ្ជាក់​​ដូច្នេះ​​មុនពេល​លោក​អញ្ជើញ​​ធ្វើជា​អធិបតី​​​ក្នុង​កិច្ចប្រជុំ​គណៈ​​រដ្ឋ​មន្ត្រី​​ប្រចាំ​សប្តាហ៍​​ដែល​​របៀប​វារៈ​​កំពូល​សំរាប់​កិច្ច​​ប្រជុំ​នេះគឺ​​ស្តីអំពី​​ពលរដ្ឋ​ថៃ​​៧​នាក់ ដែលត្រូវ​ចាប់ខ្លួន និងកំពុង​​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា ។​
ជាមួយគ្នានេះ ​គណបក្ស​ប្រជា​ធិបតេយ្យ​​កំពុងកាន់​អំណាច​របស់​​លោកអាប់ភីស៊ីត ​ក៏​នឹង​បើក​កិច្ច​​ប្រជុំ​​មួយផងដែរ ​នៅវេលារសៀល​​​ថ្ងៃ​ទី​​៤ មករា ដើម្បី​​ពិភាក្សា​​អំពីបញ្ហា​​​ជនជាតិ​សៀម​​ទាំង​៧​នាក់​នេះ ហើយ​សមាជិក​​សភា​គណ​បក្ស​​ប្រជាធិបតេយ្យ​​មួយចំនួន​ចង់ធ្វើដំណើរ​​​មក​កាន់ប្រទេស​​​កម្ពុជា ដើម្បី​​​សួរសុខទុក្ខ​​អ្នក​ទាំង​៧​នាក់នោះ ។ ​ទាក់ទិន​ទៅនឹង​​ជនជាតិ​​សៀមទាំង​​៧​នាក់នោះ លោក​ឧបនាយករដ្ឋ​​មន្ត្រី​​ស៊ូ​ថេប ​ធឿក​ស៊ូបាន់ ​ថ្លែងថា ពេលនេះ​ថៃ​ត្រូវតែ​អត់ធ្មត់​​ឱ្យ​បាន​ច្រើន​​​ ហើយពឹង​ផ្អែក​​តែលើការ​ចរចា​ប៉ុណ្ណោះ ។ ​លោកស៊ូថេប ​បង្ហាញ​​​ពីក្តីសង្ឃឹម​​ថា សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​កម្ពុជា ​នឹង​ពិ​ចារណា​អំពីទំនាក់ទំនង​​មិត្ត​ភាព​រវាង​ប្រទេស​ថៃ​​ និងប្រទេស​កម្ពុជា ។ ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​​អះអាង​បញ្ជាក់​​ថា បញ្ហា​របស់​​លោក Panich មិនមែន​ជា​ល្បែង​នយោបាយ​​ ហើយ​លោក​បាន​សំដែង​​ពីការព្រួយបារម្ភ​​ចំពោះ​​ផែនការ​​ប្រមូ​លផ្តុំ​​របស់​បណ្តាញ​​អ្នកស្នេហា​ជាតិ​ថៃ នៅ​ខេត្ត​​ស្រះកែវ ​នៅថ្ងៃទី​៤ មករា ​ព្រោះ​អាច​ប៉ះពាល់​ដល់ស្ថានការណ៍​​ដែល​កំពុង​​មាន​ភាព​តានតឹងស្រាប់ ។​
លោក​ស៊ូថេប ​មានជំនឿ​ថា បញ្ហា​នឹង​ត្រូវ​ដោះស្រាយ​​តាម​រយៈ​ការ​ចរចា​ជាមួយ​កម្ពុជា​ដោយ​​មិន​ចាំបាច់​​មានការ​សំរបសំរួល​ពីប្រទេស​​ណាមួយ ហើយ​បញ្ហា​នេះ​​គួរតែ​​ត្រូវដោះស្រាយ​​​ឱ្យ​​​​បាន​រួច​រាល់​មុនពេល​​ការបំពេញ​ទស្សនកិច្ច​​​ដែល​គ្រោង​​ទុករបស់​លោក​ឧ​ប​នាយករដ្ឋ​មន្ត្រី​​​​សុខ អាន នៃប្រទេស​​កម្ពុជា​​មក​​កាន់ប្រទេសថៃ ។
លោកស៊ូថេប ៖ ​ថៃ​មាន​​ការលំបាក​​ណាស់ក្នុងការជួយ​ពលរដ្ឋ​​៧​នាក់​ ដែល​ត្រូវឃុំ​​ខ្លួន​នៅកម្ពុជាលោក​ឧ​បនាយករដ្ឋ​មន្ត្រី​​ស៊ូថេប ​សារភាព​ថា ថៃ​យល់ឃើញ​ថា មានការ​លំបាក​បំផុតក្នុង​ការ​ជួយពលរដ្ឋ​​ខ្លួន​៧​នាក់ ដែល​កំពុងឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ.សក្នុងប្រទេស​កម្ពុជា ហើយ​​លោក​ថ្លែង​ថា ​ពេល​​​នេះអាជ្ញាធរ​​ថៃ​កំពុងរិះរក​មធ្យោបាយ​​ជួយពលរដ្ឋ​​ទាំង​៧​នាក់​នេះ ។ ជា​មួយគ្នា​​នេះ លោកស៊ូថេប ក៏បាន​សារភាព​ដែរ​ថា ពលរដ្ឋថៃទាំង​៧​នាក់នេះ ពិតជា​ចូលទឹកដីកម្ពុជា​​ដោយខុសច្បាប់មែន ។​
លោកស៊ូថេប ​ថ្លែងទៀត​ថា ​រូបលោក​រង់ចាំ​​រហូតដល់​​ក្រោយ​ថ្ងៃ​​ឈប់សំរាក​​ចូលឆ្នាំ​សាកល​ថ្មី ​ក្រែង​​មាន​ប្រតិកម្ម​​អ្វី ឬ​ការ​​ឆ្លើយ​តប​​ណាមួយ​ពី​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​ទាក់ទិន​ទៅ​នឹងបញ្ហា​​ពល​រដ្ឋ​ថៃ​​ទាំង​៧​នាក់​នោះ ៕