ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៤​នាក់​តំណាង​​​៨​គ្រួសារ​ ​ស្នើ​​សុំ​អាជ្ញា​​ធរ​ខណ្ឌ​ប្ញស្សី​កែវ​បង្អង់​​ចំណាត់​ការ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ តំណាង​ឱ្យ​៨​គ្រួ​សារ បាន​ធ្វើ​លិខិត​ទៅ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ស្នើ​សុំបង្អង់​ចំណាត់ការ​រដ្ឋបាល ​ពាក់​ព​ន្ធ័​នឹង​ទីតាំង​ដី​ទំនាស់​នៅ​តំបន់​អភិវឌ្ឍ​ប្ញស្សី​កែវ ជា​បណ្តោះអាសន្ន ដើម្បី​ទុក​លទ្ធភាព​អោយ​ប្រជាពលរដ្ឋ​ ទទួល​បានការ​ដោះស្រាយ​បន្ត​ពីសា​លា​រាជធានី​ភ្នំពេញ ​។…

រាជធានីភ្នំពេញ ៖ ​​​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ តំណាង​ឱ្យ​៨​គ្រួ​សារ បាន​ធ្វើ​លិខិត​ទៅ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ស្នើ​សុំបង្អង់​ចំណាត់ការ​រដ្ឋបាល ​ពាក់​ព​ន្ធ័​នឹង​ទីតាំង​ដី​ទំនាស់​នៅ​តំបន់​អភិវឌ្ឍ​ប្ញស្សី​កែវ ជា​បណ្តោះអាសន្ន ដើម្បី​ទុក​លទ្ធភាព​អោយ​ប្រជាពលរដ្ឋ​ ទទួល​បានការ​ដោះស្រាយ​បន្ត​ពីសា​លា​រាជធានី​ភ្នំពេញ ​។ ​ការ​ស្នើ​សុំ​នេះ​ បន្ទាប់​ពី​អាជ្ញាធរបាន​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ឈូស​ឆាយ​ចាក់​ដី និង​វាស់វែង​លើ​ដី​ទំនាស់​នោះ​យក​ទៅ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ​ ដោយ​មិន​បាន​បន្ត​ដោះស្រាយ​តាម​ស ជ ណ​របស់​ទីស្តីការ​គ​ណៈ​រដ្ឋមន្ត្រី​ឡើយ ។

តាម​លិខិត​របស់​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា យើងខ្ញុំ​ចំនួន​​៤​នាក់​ដែល​ទីលំនៅ​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍ ឫស្សី​កែវ​ភូមិ​ស្ពាន​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ភូមិ​ទួល​ពពែ​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវរាជធានី​ភ្នំពេញ ​ជា​តំណាង​ប្រជា​៨​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ប្ញស្សី​កែវ សូម​គោរព​លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ប្ញស្សី​កែវកម្មវត្ថុ សំណើសុំ​បង្អង់​ចំណាត់ការ​រដ្ឋបាល​ពាក់​ព​ន្ធ័​នឹង​ទីតាំង​ដី​ទំនាស់​ជា​បណ្តោះអាសន្ន ដើម្បី​ទុក​លទ្ធភាព​អោយ​ប្រជាពលរដ្ឋ​ទទួល​បានការ​ដោះស្រាយ​បន្ត​ពីសា​លា​រាជធានី​ភ្នំពេញ ។

លិខិតស្នើ​សុំ​នេះ យោង​ទៅ ស​.​ជ​.​ណ លេខ ១០០ ចុះ​ថ្ងៃ​ទី​១៧ ​ខែមករា ​ឆ្នាំ​២០២០ របស់​ស្តីទី​ការ​គណៈ​រដ្ឋមន្ត្រី​, លិខិត «ពាក្យ​ចុះ​ថ្ងៃ​ទី​២៣​ខែមករា​ឆ្នាំ​២០២០​របស់​ប្រជាពលរដ្ឋ​៨​គ្រួសារ ,​លិខិត​២២១ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​របស់​សាលា​ខណ្ឌ លិខិត​២២០ ស​.​ជ​.​ណ ចុះ​ថ្ងៃ ទី​ខែកុម្ភៈ​ឆ្នាំ​២០២០​របស់​សាលា​ខណ្ឌ​, -​លិខិត​២១៨ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០ របស់​សាលា​ខណ្ប្ញស្សី​កែវ» ​។ ក្នុង​លិខិតស្នើ​សុំ​នោះ​​បាន​អោយ​ដឹង​ទៀត​ថា សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចារ​ឯកភាព​ប្រគល់​ជូន​រដ្ឋបាល​សាលា​រាជធានី​បន្ត​ដោះស្រាយ​ និង​រាយការណ៍​ជូន​សម្តេច​វិញ អំពី​ភាព​មិន​ប្រក្រតី​ ពាក់ព័ន្ធ​នឹង​ដី​ទំនាស់​របស់​ប្រជាជន៨​គ្រួសារ​ ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​ប្ញស្សី​កែវ​តាម​រយៈ​លិខិត​លេខ១០០​ស​.​ជ​.​ណ របស់​ទីស្តីការរដ្ឋមន្ត្រី​ ចុះ​ថ្ងៃ​ទី​១៧​ខែមករា​ឆ្នាំ​២០២០ ​។

លិខិត​នោះ​បាន​អោយ​ដឹង​ថា ការ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​របស់​ប្រជាពលរដ្ឋ៨​គ្រួសារ​ ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ឯកភាព​ពី​រាជរដ្ឋាភិបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​មក រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈ​២៥​ថ្ងៃ​ហើយ ផ្ទុយ​ទៅ​វិញ​ប្រជាជន​ យើងខ្ញុំ​បែរជា​ទទួល​បាន​លិខិត​ជូនដំណឹង​ជា​បន្តបន្ទាប់បង្គាប់​ឱ្យ​រុះរើ​សំណង់ របង​ថ្ម​ រោង​ដែក ​និង​សម្ភារផ្សេង​ៗ ចេញពី​លំនៅ​ដ្ឋា​ន​ ខណៈ​ដែល​យើងខ្ញុំ​មាន​លិខិត​ទទួល​ពាក្យ​កាន់កាប់​ចេញ​ដោយ​ប្រធាន​កសិកម្ម​ស្រុក​ប្ញស្សី​កែវលិខិត​ផ្ទេរ លិខិតបញ្ជាក់​ប្រវត្តិ​ដី​និង​ឯកសារ​គតិ
​យុ​ត្ត​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​ទទួលស្គាល់​ភាព​ជា​ម្ចាស់​ស្របច្បាប់​ដោយ​រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់​អស់​រយៈកាល​ជិត​៣០​ឆ្នាំ​មក​ហើយ​។

យើងខ្ញុំ​ទាំង​៨​គ្រួ​សារ បាន​នឹង​កំពុង​រង់ចាំ​យន្តការ​ដោះស្រាយ​បន្ត​ពី​រដ្ឋបាល​សាលា​រាជធានី​, សេចក្តីជូន​ដំណឹង​ដែល​បង្គាប់​អោយ​រុះរើ សំណង់​របង​ថ្ម​និង​សម្ភារៈ​ផ្សេង​ៗ​ចេញពី​ដី​លំនៅ​ដ្ឋា​ន​នោះ​គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​លិខិត​លេខ​១០០ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៧ ​ខែមករា ​ឆ្នាំ​២០២០ ​។ តាម​ព័ត៌មាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​លិខិតស្នើ​សុំ​ប្រជាពលរដ្ឋ​ក៍បាន​យក​ទៅ​ដាក់​ចូល​ទៅ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ តែ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ទទួល​ឡើយ ។

តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ស ជ ណ របស់​ទីស្តីការ​គ​ណះ​រដ្ឋមន្ត្រី ដែល​រាជរដ្ឋា​ភិបាល​បាន​ឯកភាព​ប្រគល់​ជួន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ ​និង​រាយ​យ​ការណ៍​ជួន​សម្តេច តេ​ជោ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​។

អត្ថបទសរសេរ ដោយ