ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស២នាក់ ខណៈកំពុងធ្វើសកម្មភាព​យ៉ាង​សកម្ម​នៅ​ចំណុចក្តាន់២ ផ្លូវ​​R6

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈរ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ក្តាន់​ពីរ​ផ្លូវ​រ៉ា​រថភ្លើង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​R6 រ៉ា​រថភ្លើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈរ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ក្តាន់​ពីរ​ផ្លូវ​រ៉ា​រថភ្លើង ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​R6 រ៉ា​រថភ្លើង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​យ៉ាវ ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ជា​អ្នក​ជួញដូរ​ថ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​លាង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​កំពុង​តែ​ឈរ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ចំណុច​កើតហេតុ​ខាងលើ ថែម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ រួច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះ​ចក ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ខាងលើ​នេះ​ពិតជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន ហើយ​លក់​ចេញ​ក្នុង​មួយ​កញ្ចប់​តម្លៃ​២​ម៉ឺន​រៀល​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ